ស៊ែប៊ី​ រកបាន​ ៣ពិន្ទុ​ ក្រោយយកឈ្នះកូស្តារីកា​ ១-០​ នៅ​ World Cup​ 2018

(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ី រកបាន៣ពិន្ទុដំបូង ក្រោយយកឈ្នះគូប្រជែង កូស្តារីកា ១-០ នៅថ្ងៃបើកឆាកពូល E ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

ការស៊ុតបញ្ចូលទីដោយបាល់ Free kick ពីសំណាក់កីឡាករ Alexadrew Kolarov នៅនាទីទី៥៩ បានជួយអោយក្រុមនៅអឺរ៉ុបមួយនេះ ឡើងទៅឈរនៅកំពូលតារាងនៃពូល E បណ្តោះអាសន្ន មុនពេល១គូទៀតរវាងប្រេស៊ីល ប៉ះស្វីសនាម៉ោង ១រំលងអាធ្រាត្រ

ស៊ែប៊ី នឹងត្រូវប៉ះស្វីសនៅថ្ងៃទី២៣ ខែមិថុនា ក្រោយពេលកូស្តារីកា ជួបក្រុមខ្លាំងប្រេស៊ីលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៃការប្រកួតទី២ ប្រចាំពូល E៕

You might also like More from author