Son Heung-min និង​ Erik Lamela បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប Tottenham Hotspur

(ក្រុងឡុងដ៍)៖ កីឡាករ Son Heung-min បានព្រមព្រៀងលើលក្ខខណ្ឌនៃកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយក្លឹប Tottenham Hotspur ដល់ឆ្នាំ២០២៣ក្រោយពេលវិវត្តខ្លួនក្លាយជាកីឡាករដ៏សំខាន់មួយរូបនៅឯកីឡដ្ឋាន White Hart Lane។

Son Heung-min ស៊ុតបញ្ចូលទីបាន ៤៧គ្រាប់ឲ្យក្លឹប Spurs ក្នុងការប្រកួត ១៤០លើកតាំងពីពេលដែលគេផ្ទេរមកពីក្លឹប Bayer Leverkusen នៅឆ្នាំ២០១៥ ហើយបានក្លាយជាកីឡាករអាស៊ីដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League។

រីឯកីឡាករមិត្តរួមក្រុមរបស់កីឡាករ Son គឺកីឡាករ Erik Lamela ក៏បានព្រមព្រៀងលើលក្ខខណ្ឌបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំរហូតដល់ឆ្នាំ២០២២ ផងដែរ។

សម្រាប់កីឡាករសញ្ជាតិអាហ្សង់ទីន Erik Lamela រូបនេះបានរងរបួសជាបន្តបន្ទាប់រយៈពេល ១៨ខែកន្លងមកនេះ ប៉ុន្តែបានក្លាយជាកីឡាករយ៉ាងសំខាន់ម្នាក់របស់គ្រូបង្វឹក Mauricio Pochettino នៅពេលណាដែលគេអាចលេងបានវិញ៕

You might also like More from author