គិរីវង់សុខសែនជ័យ យកឈ្នះបឹងកេត​ ៤-៣​ ក្នុងមិត្តភាព

(ភ្នំពេញ)៖ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមលីគកំពូល បឹងកេតអែហ្វស៊ី ៤-៣ ក្នុងមិត្តភាពនាចុងសប្តាហ៍នេះនៅកីឡដ្ឋានគិរីវង់ ក្នុងខេត្តតាកែវ។

ក្នុងការប្រកួតដែលចែកចេញជា ៣វគ្គ ក្រុមទាំងពីរបានដាក់យុវជនឱ្យបង្ហាញខ្លួនលើទីលាន និងត្រូវបានគិរីវង់នាំមុខ ២-០ ទៅលេីបឹងកេត លុះចូលដល់វគ្គទី២ ទេីបក្រុមមកពីខេត្តកំពង់ចាម បឹងកេតអាចវាយបកតាមបាន ៣-៣វិញ មុនពេលវគ្គទី៣ របូត ១គ្រាប់បន្ថែមទៀតរហូតដល់ចប់ការប្រកួតពេញម៉ោង៩០នាទី

គ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ បានថ្លែងក្រោយចប់ការប្រកួតជុំវិញបរាជ័យនេះថា៖ « ការបរាជ័យនេះ វាបណ្តាលមកពីបញ្ហាជាច្រើនដូចជា ទីលាន កីឡាករមួយចំនួនទើបមកដល់ថ្មី មិនទាន់យល់ទម្រង់លេងរបស់យើង តំបន់ការពារយើងមើលទៅដូចជាមិនទាន់យល់ចិត្តគ្នា »

You might also like More from author