Huawei ទទួល​កក់​ទុក​មុន សម្រាប់​ស្មាត​ហ្វូន​កា​មេរ៉ា​ភ្លោះ ស៊េរី​ថ្មី Huawei GR5 ឆ្នំា ២០១៧

- Advertisement -

(ភ្នំពេញ)៖ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ Huawei ប្រកាស «ទទួលកម្ម៉ង់ទុកមុន សម្រាប់កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះ ស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧» ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១០ ធ្នូ ២០១៦។ ស្មាតហ្វូនដែលមានរាងស្អាតខ្ញង់ ពេញដោយអានុភាពនេះ ត្រូវបានរចនាឡើង សម្រាប់អ្នកនិយមបច្ចេកវិទ្យាថ្មីៗ ក្នុងតម្លៃសមរម្យ។ Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧នេះ ជាដំណើរវិវឌ្ឍន៍ ដ៏អស្ចារ្យលើសអ្វី ដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ មានបំពាក់កាមេរ៉ាភ្លោះ បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។

លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ជាពិសេសអ្នកនិយមទូរស័ព្ទ ស្មាតហ្វូនកាមេរ៉ាពីរ ក្នុងតម្លៃសមរម្យ ឥឡូវនេះ Huawei នឹងបង្ហាញនូវកំពូលស្មាតហ្វូនស៊េរី ចុងក្រោយគឺ Huawei GR5 2017 ដែលធានាថា ពិតជាត្រូវចិត្តជាក់ជាមិនខាន។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ Huawei GR5 2017 នៅកម្ពុជានឹងធ្វើឲ្យទីផ្សារទូរស័ព្ទកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពល្អប្រណីត គុណភាពសមត្ថភាពលើសពីតម្លៃ។

លោក ថង សារី បន្ថែមថា «ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចអញ្ជើញធ្វើការកក់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧ នៅគ្រប់សាខាហាងដែលមានស្លាកសញ្ញា Huawei។ ធ្វើការកក់អំឡុងពេលនេះ អតិថិជននឹងទទួលបានទូរស័ព្ទស្មាតហ្វូនវៃឆ្លាត ជាមួយនឹង កាដូដ៏សន្ធឹកសន្ធាប់រួមមាន ស្រោមទូរស័ព្ទ original, Original Huawei Bluetooth Speaker និង Original Huawei Power Bank 5000mAh មានតម្លៃសរុបប្រមាណ ១០០ដុល្លារ។ ដូច្នេះ សូមកុំឲ្យឱកាសដ៏ល្អនេះរំលងផុតទៅ។ សូមទទួលយកភាពរីករាយ ពីស្មាតហ្វូនកាមេរ៉ាភ្លោះ របស់អ្នកឥឡូវនេះ!»។ Huawei GR5 ស៊េរីថ្មី ឆ្នាំ២០១៧ មានតម្លៃត្រឹមតែ ២៦៩ ដុល្លារ ប៉ុណ្ណោះ លើទីផ្សារស្មាតហ្វូនកម្ពុជា ដែលអតិថិជនអាចធ្វើការ កក់ទុកមុន នៅតាមហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា Huawei និងហាងដែលមានភ្នាក់ងារ លក់របស់ Huawei ឬតាមទូរស័ព្ទលេខ 069 73 23 23 ។ ក្រៅពីនេះ អតិថិជនក៏អាចសាកសួរព័ត៌មានបន្ថែម តាមរយៈគេហទំព័រហ្វេសបុក Huawei Mobile ផងដែរ។

គួរបញ្ជាក់ថា Huawei ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ ទៅលើសន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជនខ្លួន ទើបជំរុញឲ្យ
ក្រុមហ៊ុននេះ គ្រងតំណែងលេខ១ នៃប្រាក់ចំណេញពីការលក់ស្មាត ហ្វូនប្រតិបត្តិការ Android របស់ខ្លួន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ HYPERLINK “http://consumer.huawei.com/kh/index.htm”http://consumer.huawei.com/kh/index.htm ទូរស័ព្ទ Hotline ផ្នែកសេវាកម្ម: ចុចលេខ 1800206688 រួចចុចបញ្ជូន (ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ក្នុងគណនី)៕

You might also like More from author