ប្រព័ន្ធ​​តេឡេ​ស្កូប​កា​ណាដា ចាប់បាន​រលក​​សញ្ញា​ចម្លែក​ទីពីរ ដែល​ជះមក​​ពីកាឡាក់​ស៊ី​ផ្សេងគ្នា

(អាមេរិក)៖ នៅទីឋានសែនឆ្ងាយពីកាឡាក់ស៊ី Milky May អ្វីម៉្យាងកំពុងបង្កឲ្យមានសន្ទុះផ្ទួនៗនៃរលកវិទ្យុសញ្ញា ខ្លីៗ សាយភាយក្នុងលំហអវកាស ខណៈមកទល់ពេលនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញរលកវិទ្យុដ៏អាថ៌ កំបាំងនេះជាលើកទីពីរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩។

សន្ទុះរលកវិទ្យុសញ្ញាទាំងនេះ មានវត្តមានត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយវាក៏មិនសូវជាកម្រប៉ុន្មានដែរ តែអ្វីដែលពិសេសគឺសន្ទុះរលកវិទ្យុសញ្ញាខាងលើ គឺជារលកវិទ្យុសញ្ញាទីពីរ ដែលត្រូវគេរកឃើញថា បានបញ្ចេញ ថាមពលផ្ទួនៗគ្នា។ សម្រាប់មូលហេតុថា តើហេតុអ្វីបានជាពួកវាកើតឡើង ហើយមានប្រភពចេញមកពីណាឲ្យ ច្បាស់នោះ នៅតែបន្តជាអាថ៌កំបាំង ដែលតែងតែធ្វើឲ្យមនុស្សមួយចំនួនជឿជាក់ថា ក្រុមអេលៀនវ័យឆ្លាតគឺ ជាអ្នកបង្កើតសន្ទុះរលកវិទ្យុសញ្ញាទាំងនេះ។

សន្ទុះរលកវិទ្យុសញ្ញាដែលបញ្ចេញថាមពលជាប់ៗគ្នា ត្រូវបានគេប្រទះឃើញជាលើកទីមួយ នៅឆ្នាំ២០១៥ តាម រយៈប្រព័ន្ធតេឡេស្កូបអាមេរិក Arecibo និងមានឈ្មោះថា FRB 121102។ ចំណែកសន្ទុះរលកវិទ្យុសញ្ញាថ្មីនេះវិញ មានឈ្មោះ FRB 180804.J0422+73 ដោយត្រូវគេប្រទះឃើញបញ្ចេញថាមពល ០៦ដងផ្ទួនៗគ្នា ចេញមកពីទី តាំងតែមួយ ដែលស្ថិតនៅចម្ងាយ ១.៥ពាន់លានឆ្នាំពន្លឺពីយើង។ FRB 180804.J0422+73 ត្រូវបានប្រទះឃើញ ក្នុងអំឡុងដំណើរការសាកល្បងនៃប្រព័ន្ធតេឡេស្កូបកាណាដា ហៅកាត់ថា CHIME៕

You might also like More from author