ទីបំផុត Apple អនុញ្ញាត​ឲ្យ​កម្មវិធី Microsoft Office 365 មាន​វត្តមាន​ក្នុង App Store ហើយ!

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កម្មវិធីកុំព្យូរទ័រសម្រាប់ការងាររដ្ឋបាល Microsoft Office 365 បានបង្ហាញខ្លួនជាលើកដំបូងនៅលើកម្មវីធី App Store នៃប្រភេទកុំព្យូទ័រ Mac របស់ក្រុមហ៊ុន Apple។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន Apple ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។

ក្រុមហ៊ុន Apple បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ្នកប្រើប្រាស់នាពេលនេះអាចទិញ Subscription សម្រាប់កម្មវិធី Office 365 ដែលរួមមាននូវកម្មវិធីសំខាន់ៗសម្រាប់ការងាររដ្ឋបាលដូចជា Word, PowerPoint, និង Excel ដែលមានការពេញនិយមនៅលើកុំព្យូទ័រដំណើរការដោយប្រព័ន្ធ Windows របស់ក្រុមហ៊ុន Microsoft តាមរយៈកម្មវិធី App Store របស់កុំព្យូទ័រ Mac បានហើយ។

គួរជម្រាបថា បើតាម Apple និង Microsoft កម្មវិធី Office 365 នៅលើ App Store ត្រូវបានរចនាឡើងជាពិសេស ដើម្បីផ្តល់បទពិសោធន៍ល្អប្រសើរបំផុតសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Mac។ ការមកដល់នៃ Office 365 នៅលើកម្មវិធី App Store ហាក់ដូចមានភាពយឺតយ៉ាវបន្តិច ព្រោះកាលពីឆ្នាំមុន Apple ធ្លាប់បានសន្យាថា Office 365 នឹងបង្ហាញវត្តមាននៅចុងឆ្នាំ២០១៨ តបតាមការទទូចរបស់អ្នកប្រើប្រាស់ Mac ជាច្រើន៕

You might also like More from author