ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ជប៉ុន​ប្រទះ​ឃើញ​​ថ្មអវកាស​មួយ​ដុំ​នៅ​ឯចុង​​​ប្រព័ន្ធ​ព្រះអាទិត្យ

(ជប៉ុន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជប៉ុន ទំនងជាបានប្រទះឃើញថ្មអវកាសមួយដុំ មានទំហំមុខកាត់ជាងមួយគីឡូ ម៉ែត្រ នៅឯចុងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space.com នៅព្រឹក ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

ក្រុមអ្នកវិទ្យាសាស្រ្តខាងលើប្រហែលជាបានប្រទះឃើញដុំថ្មអវកាសមួយ មុខកាត់ប្រវែង១.៣គីឡូម៉ែត្រ នៅតំ បន់ខ្សែក្រវាត់ខៃភើ (Kuiper Belt) ដែលជាបណ្តុំនៃផ្កាយដុះកន្ទុយ (អាចម៍ផ្កាយទឹកកក) នៅផុតពីភពណិបទូន។ ប្រសិនបើវត្ថុនេះពិតជាមាននៅទីនោះមែន វានឹងក្លាយជាថ្មអវកាសដំបូងបំផុតនៅតំបន់ខ្សែក្រវាត់ខៃភើ (KBO) ដែលរកឃើញក្នុងរង្វង់ទំហំប៉ុននេះ។

ជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានប្រទះឃើញ KBO ច្រើនគួរសម ប៉ុន្តែពួកវាមានទំហំធំជាង ដូចជា ភពមិនពេញលក្ខណៈ «ភ្លុយតូ» ដែលមានមុខកាត់ជាង២,៣០០គីឡូម៉ែត្រ និងអាចម៍ផ្កាយ Ultima Thule ដែលមានទំហំដល់ទៅ៣២គីឡូម៉ែត្រជាដើម ឬក៏មានទំហំតូចជាពោលគឺក្រោម១គីឡូម៉ែត្រ។

គួរជម្រាបថា ការរកឃើញនេះបានបង្ហាញថា KBO ខ្នាតមធ្យមបែបនេះ តាមពិតអាចសម្បូរច្រើន៕

You might also like More from author