រុស្ស៊ី​អះអាង​ថា ក្រុម​ផ្កាយ​រណប​​អង្កេត​ទីអវកាស​​របស់​​អាមេរិក កំពុង​ធ្វើការ​ចល័ត​ទ្រង់ទ្រាយ​ធំ មិន​​ធ្លាប់​​មាន​នៅ​ជុំវិញ​ភពផែនដី

(ម៉ូស្គូ)៖ រុស្ស៊ីចាប់បានសញ្ញានៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធី អង្កេត ស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាមេរិក Geosynchronous Space Situational Awareness Program ឬហៅកាត់ថា GSSAP របស់អាមេរិក ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី។ នេះបើតាមឯកសារមួយ របស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមឯកសាររបស់ Astro Space Center បានឲ្យដឹងថា ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណប ក្នុងទី អវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញាក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន ០៤គ្រឿងរបស់សហរដ្ឋអាមេរិក។ តួយ៉ាងមួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពី ឆ្នាំ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ ៤០០លើកនៅមុនឆ្នាំ២០១៨។ ក្រៅពីនេះ ពេលខ្លះទៀត ផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់អាមេរិក។

គួរជម្រាបថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានបញ្ជូនផ្កាយរណប ០៤គ្រឿង នៅ ក្រោមកម្មវិធី GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍ឲ្យកងទ័ព អាកាសរបស់ខ្លួន៕

You might also like More from author