លក្ខណៈ​​ពិសេសៗ​របស់​រថយន្ត BMW X1 ដែល​លោក​អ្នក​គួរ​តែ​​ដឹង មុននឹង​ជ្រើស​រើស​ទិញ​រថយន្ត​ម៉ូដែល​នេះ!

(ភ្នំពេញ)៖ រថយន្ត BMW X1 ជារថយន្តប្រភេទ SUV ដែលរចនាឡើងជាមួយភាពប្រណិត បច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់ ជាមួយរូបរាងដ៏ទាក់ទាញ។ រថយន្តនេះផលិតឡើង ដើម្បីផ្ដល់ផាសុខភាព និងសុវត្ថិភាព ដល់អ្នកបើកបរគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពផ្លូវ។

រថយន្តBMW X1 មានម៉ាស៊ីន៤ស៊ីឡាំងកំលាំងម៉ាស៊ីន 2.0លីត្រ កំលាំងសេះ១៩២ Hp និងការប្រើប្រាស់ប្រេងតែ7.4 លីត្រ/100គីឡូម៉ែត្រតែប៉ុណ្ណោះ។ រថយន្តនេះបំពាក់ដោយបច្ចេកវិទ្យាសំខាន់ៗដូចជា ប្រព័ន្ធវិលកង់បួន ប្រព័ន្ធគ្រប់គ្រងបូម ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យត្រជាក់២កន្លែង ដំបូលកញ្ចក់ Panorama ប្រព័ន្ធបង្ហាញព័ត៌មាននៅពីមុខ អ្នកបើកបរ (BMW Head-Up Display) ប្រព័ន្ធជំនួយក្នុងការចតរថយន្តដោយមានកាមេរ៉ា ខាងក្រោយ ដំបូលកញ្ចក់ធំទូលាយអាចបើកបានដល់កៅអីខាងក្រោយ។ លើសពីនេះទៀត កៅអីខាងក្រោយអាចបត់បានដែលអាចឱ្យលោកអ្នកផ្ទុកអីវ៉ាន់បានច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ជាវរថយន្ត BMW X1 ឥឡូវនេះ លោកអ្នកនឹងទទួលបានតម្លៃដ៏ពិសេស កម្ចីហិរញ្ញវត្ថុងាយស្រួល និងសេវាទិញចូលរថយន្តគ្រប់ម៉ាក ប្តូរយករថយន្ត BMW ថ្មីផងដែរ។

ព័ត៌មានលំអិត សូមទំនាក់ទំនងមកក្រុមហ៊ុន Prestige Auto ដែលនាំចូលរថយន្ត BMW តាមរយៈលេខ 078 909090/ 095 666 211ឬអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ នៅអាគារតាំងបង្ហាញ BMW ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម។

រថយន្ត BMW ជារថយន្តទំនើបលំដាប់ថ្នាក់របស់អាល្លឺមង់ ដែលនាំចូលផ្ដាច់មុខ មកប្រទេសកម្ពុជាដោយក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុមមេ របស់ Prestige Auto។ ក្រុមហ៊ុន ក៏មានសេវាថែទាំ និងជួសជុលរថយន្ត BMW និងរថយន្ត Mini ក្នុងតម្លៃសមរម្យផងដែរ៕

You might also like More from author