ក្រុម​អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​កោសិកា​ម៉ាញ៉េ​ទិច​នៅ​ក្នុងត្រី

(រដ្ឋឡូសអេនជីឡេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុមបានរកឃើញ ក្រុមកោសិកាម៉ាញ៉េទិចនៅក្នុង ខ្លួនសត្វត្រីម្យ៉ាងដែលកំពុងតែធ្វើដំណើរឆ្លងកាត់ ប្រទេសដើម្បីផ្លាស់ប្តូរទីលំនៅរបស់ពួកវា។

សេចក្តីរាយការពី Los Angeles Times បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុមកោសិកានោះនៅក្នុង ខ្លួនត្រីម្យ៉ាងដែលមានពណ៌ដូចឥន្ធូ ដែលវាបានផ្ទុកសារជាតិខនិជ ម៉ាញ៉េទិចមួយឈ្មោះ ម៉ាញ៉េទីត (magnetite) ដែលសារជាតិប្រភេទនេះជួយការពារ ព្រមទាំងធ្វើការ ឆ្លើយតបទៅនឹងដែនម៉ាញ៉េទិចរបស់ភពផែនដី។

ដើម្បីធ្វើការរុករក ក្រុមអ្នកស្រាវជ្រាវបានដាក់នាឡិការវាស់ដែនម៉ាញ៉េទិច ជុំវិញក្រុមកោសិការបស់ត្រីនោះ។ ជាមួយគ្នានេះដែរ ពួកគេអាចមើលឃើញបំរែបំរួលនៃកោសិកាទាំងនោះយ៉ាងច្បាស់ដោយដាក់ឧបករណ៏វាស់ ទាំងនោះនៅក្រោម អតិសុខុមទស្សន៍។

បន្ទាប់មកពួកគេ បានរកឃើញក្រុមកោសិកាមួយចំនួនតូចបានចាប់ផ្តើមវិល ដូច្នេះអ្នកវិទ្យាសាស្រ្តអាចសន្និដ្ឋាន បានថាពូកវាគឺជាម៉ាញ៉េទិច៕

You might also like More from author