អីយ៉ា! «Huawei» លែង​មែនទែន​ហើយ​តើ ផ្ដល់​​កាដូ​សរុប​​ជាង​ ១០ម៉ឺនដុល្លារ ដើម្បី​អបអរ​សាទរ ឱកាស​បុណ្យ​ចូលឆ្នាំថ្មី!

(ភ្នំពេញ)៖ ក្តៅៗ! ក្រុមហ៊ុនហួវៃ (Huawei) ដែលកំពុងគ្រងតំណែងលេខ១ លំដាប់ពិភពលោក លើប្រាក់ចំណេញពីស្មាតហ្វូន ដោយប្រើប្រព័ន្ធប្រតិបត្តិការ Android បានប្រកាស  ត្រៀមកាដូថែម មហាថែម ថែមអស់ស្ទះ សរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ដើម្បីអបអរសាទរ «ហូវៃសង្រ្កានប្រមូសិន» ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់ខាងមុខនេះ។

«ហួវៃសង្រ្កានប្រមូសិន» មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ Free Free ពី ហួវៃ គឺជាកម្មវិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់ខាងមុខនេះ។ កម្មវិធីនេះ មាននៅគ្រប់ហាងលក់ទូរសព្ទទូទាំងប្រទេស ពិសេសហាងដែលមាន ស្លាកសញ្ញាហួវៃ និងហាងធំៗ ដែលមានបុគ្គលិក ហួវៃ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុនស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន ហួវៃ សូមផ្តល់ជូនសង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ Free Free ពី ហួវៃ រាល់ការជាវ Huawei Mate 9, Huawei P9 & P9 Plus, Huawei GR5 2017 Premium Version, Huawei GR5 2017 Standard Version, Huawei M3, Huawei T17 អ៊ីញ និងហួវៃ ស៊េរី Y សុទ្ធតែទទួលបានកាដូបន្ថែម។

លោក យុទ្ធូ បន្ថែមថា «សូមប្រញាប់រួសរាន់ឡើង កាដូច្រើនសន្ធឹកសន្ធាប់កំពុងរងចាំអ្នក សរុបជាទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារ ទូទាំងប្រទេស។ ការផ្តល់ជូននេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃនេះ រហូតដល់កាដូអស់ពីស្តុក!»។

គួររំឭកថា កាដូដែលត្រូវបន្ថែម ជូនដល់អតិថិជនសម្រាប់ អបអរសាទរ សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពីហួវៃ រួមមាន Huawei Power Bank, Selfie Stick. សំបកទូរសព្ទ Original, ជើងកាមេរ៉ាថតរូបខ្នាតធំ , អាវយឺត, ស្រោម Original, Original Bluetooth Speaker, កាស Bluetooth, Memory SD Card និង ក្រវិលទម្រទូរសព្ទ ទៅតាមប្រភេទស្មាតហ្វូននីមួយៗ។ សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់ គេហទំព័រ ហ្វេសប៊ុក Huawei Mobile៕

You might also like More from author