របាយ​ការណ៍​ចុង​ក្រោយ បង្ហាញ​ថា នៅ​ប្រទេស​ចិន មាន​អ្នក​ប្រើ​ប្រាស់​​ទូរស័ព្ទ​ចល័ត ១,៣​ ពាន់​លាន​គ្រឿង

- Advertisement -

(ប៉េកាំង)៖ ចំនួនសរុបនៃការប្រើប្រាស់ ទូរស័ព្ទក្នុងប្រទេសចិន គឺចំនួន ១.៥៤លានគ្រឿង ដោយក្នុងនោះ​ចំនួន ១,៣ពាន់លានគ្រឿង គឺជាទូរស័ព្ទចល័ត ខណៈប្រជាជនចិនសរុបមាន ១.៣៥៧ពាន់លាននាក់។ នេះបើតាមរបាយការណ៍ ដែលចេញដោយរដ្ឋាភិបាលចិន ​ដែលទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរដកស្រង់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

របាយការណ៍ របស់រដ្ឋាភិបាលចិន​បានបញ្ជាក់ទៀតថា ចំនួនអ្នកប្រើប្រាស់អ៉ីនធើណែត ក៏មានការកើន​ឡើងដ៏គួរកត់សម្គាល់ផងដែរ រហូតដល់ទៅ ៦៨៨លាននាក់។ ការិយាល័យនៃក្រុមប្រឹក្សាព័ត៌មាន​រដ្ឋចិន បានឲ្យដឹងថា ចំនួនខាងលើនេះគឺជាការប្រៀបធៀប កាលពីអតីតកាល មកដល់ឆ្នាំ២០១៥ ដែល​បាន​បង្ហាញអំពីការអភិវឌ្ឍ ដ៏គួរឲ្យកត់សម្គាល់បំផុត សម្រាប់ប្រទេសចិន​ទាំងមូល។

គិតចាប់តាំងពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០១៥ ប្រាក់ចំណូលក្នុង​ស្រុកសរុប GDP បានកើនឡើងពី ២០០ដុល្លារ ទៅដល់ ៨០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ការកើន នៃចំនួនទូរស័ព្ទចល័ត និងអ្នកមាន​ទូរស័ព្ទប្រើប្រាស់នេះ គឺបានបង្ហាញយ៉ាងច្បាស់ អំពីការរីកចំរើនវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យា ខណៈចិនត្រូវបានគេចាត់ទុកជាទីផ្សារ ធំជាងគេបង្អស់នៅលើសកល​លោក៕

You might also like More from author