«Huawei» ថែម​កាដូ​ដ៏​មហិមា សម្រាប់​អបអរ​​សាទរ​​សង្រ្កាន​ឆ្នាំ​ថ្មី ឆ្នាំ២០១៧ (Video inside)

(ភ្នំពេញ)៖ ក្រុមហ៊ុន ហួវៃ (Huawei) ដែលកំពុងឈរជួរមុខ លំដាប់ពិភពលោក លើប្រាក់ចំណេញ ពីស្មាតហ្វូនដោយប្រើប្រព័ន្ធប្រតិបត្តិការ Android ត្រៀមកាដូថែមមហាថែម សម្រាប់សង្រ្កានឆ្នាំថ្មី សរុបជាទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លារ រួមទាំង Free ស៊ីម Cellcard និងអ៊ីនធឺណែតពេញមួយឆ្នាំ (2GB ក្នុង១ខែ) ដោយឥតគិតថ្លៃផងដែរ។

«ហួវៃសង្រ្កានប្រមូសិន» មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ Free Free ពី ហួវៃ គឺ ជាកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងខិតជិតមកដល់ខាងមុខនេះ ក្រោមការសហការធំពី ក្រុមហ៊ុន Cellcard។ កម្មវិធីនេះ មាននៅគ្រប់ហាងលក់ទូរសព្ទ ទូទាំងប្រទេស ពិសេសហាងដែលមាន ស្លាកសញ្ញាហួវៃ និងហាងធំៗ ដែលមានបុគ្គលិកហួវៃ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុនស្មាតហ្វូន Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ក្រុមហ៊ុន ហួវៃ សូមផ្តល់ជូន សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហួវៃ Free Free ពី ហួវៃ រាល់ការជាវ Huawei Mate 9, Huawei P9 & P9 Plus, Huawei GR5 2017 Premium Version, Huawei GR5 2017 Standard Version, Huawei M3, Huawei T1 7អ៊ីញ និង ហួវៃ ស៊េរី Y សុទ្ធតែទទួលបានកាដូ ស៊ីម Cellcard និងអ៊ីនធឺណែត ពេញមួយឆ្នាំ (2GB ក្នុង១ខែ)។

លោក យុទ្ធូ បន្ថែមថា «សូមប្រញាប់រួសរាន់ឡើង កាដូច្រើនសន្ធឹកសន្ធាប់កំពុងរងចាំអ្នក សរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺន ដុល្លារ ទូទាំងប្រទេស។ ការផ្តល់ជូននេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃនេះ រហូតដល់កាដូអស់ពីស្តុក!»។

គួររំឭកថា កាដូដែលត្រូវបន្ថែមជូន ដល់អតិថិជនសម្រាប់ អបអរសាទរ សង្ក្រានប្រូម៉ូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពីហួវៃ រួមមាន Huawei Power Bank, Selfie Stick. សំបកទូរសព្ទ Original, ជើងកាមេរ៉ាថតរូបខ្នាតធំ , អាវយឺត, ស្រោម Original, Original Bluetooth Speaker, កាស Bluetooth, Memory SD Card  ក្រវិលទម្រទូរសព្ទ និង ស៊ីម Cellcard និងអ៊ីនធឺណែតពេញមួយឆ្នាំ (2GB ក្នុង១ខែ) ទៅតាមប្រភេទស្មាតហ្វូននីមួយៗ៕

You might also like More from author