HUAWEI P10 និង P10 PLUS ឈ្នះពានរង្វាន់ «TIPA AWARD 2017» ជា​​ស្មាតហ្វូន​ ថតរូប​ស្អាត​បំផុត!

នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន Huawei Consumer Business Group បានប្រកាសថា អធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus បានឈ្នះពានរង្វាន់ «Technical Image Press Association (TIPA) Award» សម្រាប់ការថតរូបស្រស់ស្អាត ល្អលើសគេ (Best Photo Smartphone)។ ក្រោយការទទួលបានជោគជ័យ ទាំងផ្នែកបច្ចេកទេស និងផ្នែកពាណិជ្ជកម្ម សម្រាប់កំពូលស្មាតហ្វូន HUAWEI P9 (ដែលលក់បានលើស១២លានគ្រឿង នៅជុំវិញពិភពលោក) អធិរាជស្មាតហ្វូន HUAWEI P10 ក៏នៅតែបន្តប្រើប្រាស់ នូវបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងភាពជាដៃគូ ដោយនាំយកនូវាកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 និង Leica Dual-Camera 2.0 Pro Edition ដែលធ្វើឲ្យ TIPA ចាត់ទុកថា ស្មាតហ្វូននេះថតរូបភាពបានល្អ ជាងគេបំផុត សម្រាប់ឆ្នាំ ២០១៧ នេះ។

ស្មាតហ្វូន HUAWEI P10 និង P10 Plus បានផ្តោតសំខាន់ទៅលើ សិល្បៈនៃការថតរូបទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ជាមួយនឹងកាមេរ៉ាមុខ LEICA 8 មេហ្គាភិចសែល ដំបូងបំផុត នៅក្នុងលោកអាចផ្តិត យករូបភាពបានលឿនច្បាស់ និងស្រស់ស្អាតបំផុត នៅក្នុង រចនាបទថ្មីនៃ LEICA Image Style។ លក្ខណៈពិសេស កាន់តែអស្ចារ្យជាងនេះទៀតនោះ គឺមុខងារ Recognition ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial detection technology ដែលធ្វើឱ្យរូបភាព មើលទៅមានលក្ខណៈធម្មជាតិពិតៗ ដែលនេះ គឺជាមុខងារដែលនិយមប្រើប្រាស់ នៅក្នុងស្ទីឌីយ៉ូ ហើយជាពិសេសទៀតមុខងារលំដាប់ Professional ជាច្រើនទៀតដូចជា Dynamic Illumination ក៏បំពាក់នៅលើ កំពូលអធិរាជស្មាតហ្វូនទាំងពីរនេះ ផងដែរ។

សំរាប់ប្រព័ន្ធកាមេរ៉ាភ្លោះ Leica Dual-Camera 2.0 របស់កំពូលអធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus អនុញ្ញាតឲ្យថតរូបជា Wide Aperture ជាមួយនឹងការប្រើប្រាស់នូវ bokeh effect កម្រិតធម្មជាតិពិតៗ រួមជាមួយនឹងកាមេរ៉ាខាងមុខ ដែលអាចប្រើប្រាស់នូវមុខងារ Wide-Angle Mode ដោយស្វ័យប្រវត្តិ នៅពេលដែលលោកអ្នកផ្តោត ទៅលើផ្ទៃទូលាយនោះ។ ទន្ទឹមនឹងនេះផងដែរ មុខងារ Hybrid Zoom ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្តោត (Focus) ទៅលើកន្លែងជាក់លាក់ ណាមួយនៃរូបភាពនេះ បានដោយរក្សានូវកម្រិតគុណភាពរូបភាពច្បាស់ និងស្រស់ស្អាតដដែល។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធ Hardware និង Software កម្រិតជំនាញខ្ពស់ទាំងអស់នេះ នៅក្នុងប្រព័ន្ធកាមេរ៉ារបស់អធិរាជស្មាតហ្វូននេះ ធ្វើឲ្យការរចនាម៉ូដែលទៅលើរូបរាងរបស់វាតូចល្មម និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។

បន្ទាប់ពីការធ្វើតេស្តយ៉ាងម៉ត់ចត់ និងការវាយតម្លៃរួចមក ពានរង្វាន់ TIPA Award ដែលត្រូវបានទទួលស្គាល់ ជាសកលលោកត្រូវផ្តោតសំខាន់ ទៅលើគុណភាពខ្ពស់នៃកាមេរ៉ា Lenses គ្រឿង Accessories និងដំណើរការនៃការផលិតរូបភាពស្រស់ស្អាត។ គណៈកម្មាធិការជាច្រើន ពោរពេញដោយជំនាញវិជ្ជាជីវៈ អ្នកស្ម័គ្រចិត្ត និងទស្សនាវដ្តីសរុបចំនួន២៧ នាក់មកពីអាស៊ី ប្រទេសអូស្រ្តាលី ទ្វីបអ៊ឺរ៉ុប អាមេរិចខាងជើង និងអាមេរិចខាងត្បូង បោះឆ្នោតគាំទ្រទៅលើការ ប្រគល់ពានរង្វាន់ជាច្រើនក្នុងឆ្នាំនេះ។ ក្រុមអ្នកជំនាញចាត់ទុកថា ពានរង្វាន់ណាមួយក៏ដោយរបស់ TIPA award គឺផ្តោតសំខាន់ ទៅលើគុណភាពល្អផ្តាច់គេ និងរួមចំណែកក្នុងការទទួលខុសត្រូវ ទៅលើជម្រើសនៃការទិញកាមេរ៉ា Lenses និងគ្រឿង Accessories។

ក្នុងការបង្ហាញអំពីការរចនារូបរាង និងការបំពាក់នូវប្រព័ន្ធកាមេរ៉ាល្អលើសគេ សម្រាប់អធិរាជស្មាតហ្វូន HUAWEI P10 និង P10 Plus គឺដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ចំណាត់ថ្នាក់លេខ៣ ពិភពលោកបានសហការគ្នា ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA រួមទាំងស្ថាប័នសិល្បៈសាលវិចិត្រ Saatchi Gallery ដើម្បីផលិតបានជារូបភាពល្អឥតខ្ចោះ ដែលទទួលស្គាល់គុណភាព ពីកំពូលអ្នកជំនាញរូបថតជាច្រើន ដូចជា Chris Levine, Berndnaut Smilde និង Manfred Baumann ដោយផ្អែកទៅលើមូលដ្ឋាននៃ Themes និងសិល្បៈថ្មី នៃការថតរូបភាពនេះ (New Aesthetic)។

ស្នាដៃសិល្បៈទាំងនេះ ក៏ដាក់បង្ហាញយ៉ាងពិសេស នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ក្នុងទីក្រុងបាសេឡូណានៅចំពេល នៃការសម្ភោធន៍វត្តមាន របស់កំពូលអធិរាជ ស្មាតហ្វូនទាំងពីរម៉ូដែលនេះផងដែរ ហើយស្នាដៃមួយចំនួនទៀតក៏ដាក់បង្ហាញនៅក្នុងកម្មវិធី Selfie to Self-Expression ដែលជាពិពរណ៍តំបូងបំផុតក្នុងពិភពលោកនៃការថតរូប Selfie តាំងពីសម័យរបស់ Velazquez រហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងសាលវិចិត្រ Saatchi Gallery ។ កម្មវិធីតាំងពិពរណ៍ Selfie to Self-Expression នឹងធ្វើឡើងរហូតមកដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2017 នេះ។

លោក Richard Yu អគ្គនាយករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Consumer Business Group ថ្លែងថា «វាគឺជារង្វាន់សម្រាប់សមត្ថភាព នៃការថតរូបរបស់កំពូលស្មាតហ្វូន HUAWEI P10 និង  P10 Plus ដែលត្រូវបានទទួលស្គាល់ ដោយអ្នកជំនាញនៅក្នុងវិស័យនេះ។ យើងទទួលបានពានរង្វាន់នេះ ជាមួយនឹងការដឹងគុណ រួមទាំងការជឿជាក់ និងឆន្ទៈរបស់យើងក្នុងការនាំយកបច្ចេកវិទ្យា នៃការថតរូបភាព នៅលើស្មាតហ្វូននេះ ទៅកាន់ជំហានមួយខ្ពស់ជាងនេះតទៅទៀត។ ពានរង្វាន់នេះ បញ្ជាក់យ៉ាងច្បាស់ថា យើងកំពុងតែសម្រេចបាននូវអ្វីដែលយើងបានកំណត់ទុក ហើយយើងនឹង បន្តព្យាយាម ទៅមុខជាបន្តទៀត»។

ទន្ទឹមនឹងនេះផងដែរ លោក Thomas Gerwers អគ្គនាយករបស់ពានរង្វាន់ TIPA និយាយថា «កំពូលស្មាតហ្វូន P10 និង  P10 Plus ទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង ពីគណៈកម្មាធិការបច្ចេកទេស (Technical Committee) និងសមាជិករបស់ TIPA ដោយសារតែ របកគំហើញនៃបច្ចេកវិទ្យាថ្មី រួមជាមួយនឹងការរចនា រូបរាងយ៉ាងស្រស់ស្អាត ដែលអាច ផ្តិតយករូបភាពបានច្បាស់ ស្រស់ស្អាតល្អផ្តាច់គេ ទោះបីជាស្ថិតនៅក្នុងស្ថានភាព ងងឹតក៏ដោយ។ ការសហការ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា LEICA ក្នុងការបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅលើស្មាតហ្វូន P10 និង  P10 Plus ពិតជាការច្នៃប្រឌិតថ្មី ដែលលើកកម្ពស់ទៅលើគុណភាព នៃការថតរូបល្អបំផុត នៅលើស្មាតហ្វូន»៕

You might also like More from author