សៀវ​ភៅ​ផែន​ទី ស្តី​អំ​ពី​ខួរ​ក្បាល​របស់​មនុស្ស ត្រូវ​បាន​បង្កើត​ឡើង​ ជា​លើក​ដំបូង

- Advertisement -

(វិទ្យាសាស្រ្ត)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និយាយថា សៀវភៅផែនទីមួយក្បាល ដែលបង្ហាញអំពីដំណើរឆ្លងកាត់ របស់ហ្សេន នៅក្នុងសរីរាង្គទាំងមួល នៃសកម្មភាពរបស់ខួរក្បាល មនុស្សគឺជាគ្រឹះ ដ៏សំខាន់មួយ និងពន្លឺសម្រាប់បំភ្លឺសម្រាប់ករណី នៃការកើតមានជំងឺខាងប្រសាទ។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយ នៅថ្ងៃច័ន្ទទី៣១ ខែតុលា ឆ្នាំ២០១៦។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅឯវិទ្យាស្ថាន Allen ផ្នែកវិទ្យាសាស្រ្តខួរក្បាល នៅក្នុងរដ្ឋ Seattle បានបង្កើតផែនទី នៃខួរក្បាលរបស់មនុស្ស ដោយបានធ្វើការពិនិត្យហ្សែន នៅក្នុងផ្នែកជាក់លាក់នៃខួរក្បាល របស់សាកសព ប្រហែល ៩០០ ផ្នែក។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សៀវភៅផែនទីនេះនឹងផ្តល់មកនូវគោលគំនិតមួយ ដើម្បីធ្វើការប្រៀបធៀបអំពីសកម្មភាពរបស់ហ្សែន នៃខួរក្បាលរបស់អ្នកជំងឺ ហើយវា ក៏បង្ហាញឃើញអំពីកត្តា ដែលនាំឲ្យមានជំងឺផ្លូវចិត្ត ឬខាងប្រាសាទ។

សាស្រ្តាចារ្យ នៅមហាវិទ្យាល័យ Edinburgh លោក Seth Grant បាននិយាយថា «ខួរក្បាលមនុស្សគឺទម្រង់ដ៏ស្មុគស្មាញមួយ ហើយវាគឺជាការប្រកូតប្រជែង ដ៏ខ្លាំងក្លាបំផុតនៅក្នុងជីវសាស្រ្ត សម័យទំនើបនេះ។ ដូច្នេះហើយយើងត្រូវដឹងឲ្យច្បាស់អំពីរបៀប និងរចនាសម្ព័ន្ធរបស់វា»។

វិទ្យាស្ថាន Allenបាននិយាយថា សៀវភៅផែនទី ត្រូវបានដាក់ជារូបភាពខួរក្បាលបែប3D ។ ពិសេសជាងនេះទៅទៀត វាមានភាពងាយស្រួលសម្រាប់ ក្រុមអ្នកស្រាវជ្រាវ ទាំងអស់ប្រើប្រាស់ តាមរយៈonline៕

You might also like More from author