បន្តិចទៀត iPhone 7 និង 7 Plus អាច «Jailbreak» បាន​ហើយ តែត្រូវ​ស្ថិតនៅ iOS 10.1.1

(អាមេរិក)៖ នេះគឺជាដំណឹងដ៏ប្រសើរ និងរីករាយមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនកំពូល ជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន Apple គឺ iPhone 7 ក៏ដូចជា iPhone 7 Plus ដោយលោក Luca Todesco ដែលជាស្ថាបនិកកម្មវិធី «Yalu Jailbreak» បានធ្វើសេចក្តីប្រកាស នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងអាច «Jailbreak» បាននាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីគេហទំព័រ Tech Times នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យ៉ាងណាមិញ គួរឲ្យសោកស្តាយដោយពុំទាន់ មានការបញ្ជាក់លម្អិត អំពីកាលបរិច្ឆេទជាក់លាក់ ថានៅពេលណាដែលការអាប់ដេត Jailbreak សម្រាប់ iPhone 7 និង iPhone 7 Plus នឹងត្រូវធ្វើឡើងនោះឡើយ ប៉ុន្តែនេះនៅតែជាដំណឹងដ៏ល្អមួយដដែល សម្រាប់អ្នកកំពុងប្រើប្រាស់ទូរស័ព្ទដៃ ទាំងពីរម៉ូដែលនេះ ដែលចង់ធ្វើការ «Jailbreak» ហើយវាគឺសម្រាប់អ្នកដែល ស្ថិតនៅប្រព័ន្ធប្រតិបត្តិការ iOS 10.1.1 ប៉ុណ្ណោះ៕

You might also like More from author