សំឡឹង​មើល​​អេក្រង់​ទូរស័ព្ទ​​ច្រើន​ពេក អាច​ប៉ះ​ពាល់​​ដល់​ការ​គេង

(អាមេរិក)៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ របស់អាមេរិក បានបង្ហាញឲ្យឃើញថា ក្មេងវ័យជំទង់ ដែលចំណាយពេលច្រើន ក្នុងការលេងកុំព្យូទ័រ និងទូរស័ព្ទ អាចធ្វើឲ្យការដេករបស់ពួកគេ កាន់តែតិច ជាពិសេសប្រសិនបើលេងមុនពេល ចូលគេង។ នេះបើយោងតាម គេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃសុក្រ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងការសិក្សានេះ ក្រុមអ្នកស្រាវជ្រាវ បានអង្កេតលើមនុស្សចំនួន ១០.០០០នាក់ ដែលមានអាយុពី១៦ ដល់ ១៩ ឆ្នាំ ក្នុងតំបន់មួយ ភាគខាងលិចនៅក្នុងឆ្នាំ២០១២ ដោយអ្នកចូលរួមទាំងអស់ ត្រូវបានសាកសួរអំពីពេលវេលា ដែលពួកគេបានចំណាយ ក្នុងការមើលអេក្រង់ឧបករណ៍ អេឡិចត្រូនិច។

ជាក់ស្តែងលទ្ធផល បានបង្ហាញឲ្យឃើញថា អ្នកដែលបានចំណាយពេលសំឡឹងមើល អេក្រង់ឧបករណ៍អេឡិចត្រូនិច លើសពី៤ម៉ោងក្នុងមួយថ្ងៃ ធ្វើឲ្យការដេករបស់ពួកគេ តិចជាង៥ម៉ោងក្នុងមួយយប់ និងធ្វើឲ្យពួកគេងកម្រលក់ ដែលប្រើពេលរហូតដល់២ម៉ោង ទម្រាំគេងលក់ ខណៈដែលក្មេងជំទង់ធម្មតា ប្រើពេលត្រឹមតែកន្លះម៉ោង។

ការសិក្សា ក៏បានរកឃើញផងដែរថា ៤៩ ភាគរយ នៃពួកគេដែលបានប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទ ឬទូរទស្សន៍ មុនពេលចូលគេង បានទទួលរងការគេងលក់ ដែលពួកគេត្រូវប្រើពេល ជាងមួយម៉ោង៕

Image result for using alot of electronic device effect to sleeping habit

Related image

Related image

You might also like More from author