យាន​អវកាស Juno បង្ហាញ​រូបភាព​ដ៏អស្ចារ្យ​នៃព្យុះ​លើ​ភព​ព្រហស្បតិ៍

(ឡូសអាន់ជែឡែស)៖ យានអវកាស Juno របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តិតយករូបភាពថ្មីមួយ ផ្សេងទៀតនៃផ្ទៃ របស់ភពឧស្ម័នយក្ស Jupiter (ភពព្រហស្បតិ៍)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០១៩។

រូបភាពខាងលើ មានបង្ហាញនូវតំបន់ South Equatorial Belt ដែលមានពណ៌ដី និងតំបន់ Southern Tropical Zone ដែលភាគច្រើនមានពណ៌ស ព្រមទាំងព្យុះក្រហមយក្ស «Great Red Spot» ដែលជាលក្ខណៈពិសេសបំផុត ប្រចាំភពព្រហស្បតិ៍។ រូបភាពនេះ ត្រូវផ្តិតយកបានកំឡុងការហោះឆ្វែលទៅកៀកជាថ្មីម្តងទៀត កាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅ និងជាលើក ២១ ហើយរបស់យាន Juno។

គួរជម្រាបថា យានអវកាស Juno ត្រូវបានបញ្ជូនចេញពីផែនដីកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១១ ហើយបានទៅដល់គន្លងក្បែរភពព្រហស្បតិ៍នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។ គោលដៅចម្បងរបស់វា គឺសិក្សាស្វែងយល់អំពីដើមកំណើត និងដំណើរវិវត្តន៍របស់ Jupiter៕

You might also like More from author