ពន្លឺនៃពិភព​​ដ៏ចំលែក​ត្រូវបាន​គេ​មើល​ឃើញ​ជា​លើក​ទី១

(បរទេស)៖ ពន្លឺចេញពីពិភពដ៏ចម្លែកមួយដែលមានទំហំ២ដងនៃភពផែនដីរបស់យើង ត្រូវបានគេសង្កេតឃើញដោយកែវយឺតលំហអាកាសរបស់អង្គការណាសា សំរាប់ជាលើកទីមួយដែលក្រុមអ្នកយាន្តអវកាសបានចាត់ទុកថា ជាស្នាដៃនៃប្រវត្តិសាស្រ្ត។ កែវយឺតលំហអាកាសរបស់អង្គការណាសា បានចាប់យករួបភាពនៃពន្លឺដែលបានចេញ ពីពិភពដ៏ចម្លែកនោះ ដោយវាវិលជុំវិញផ្កាយដែលមានពន្លឺ៤១ឆ្នាំពីភពផែនដី។

ភពដ៏ចម្លែកនេះត្រួវបានគេស្គាល់ថាជាភព 55 Cancri។ ហើយវាត្រូវបាន​គេរកឃើញនៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវាមិនមែនជាពិភព​ដែលអាចឲ្យមាន​ជីវិតណាមួយរស់នៅបានឡើយ។ ទន្ទឹមនឹងនេះដែល វាក៏ត្រូវបានគេហៅថា ជាភពផែនដីពិសេស ដោយសារតែទំហំរបស់វា ។ វាមានអង្កត់ផ្ចិត​ស្នើនឹង២ដងនៃភពផែនដី និងមានកម្រាស់ក្រាស់ជាងភពផែនដី៨ដង។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «នេះគឺលើកដំបូងគេបង្អស់ ដែលពួកយើងបានឃើញពន្លឺចេញពីប្រភេទភព ដែលគ្របដណ្តប់ទៅដោយដុំថ្ម»។ មួយវិញទៀត វាគឺផ្នែកដ៏ចម្លែកមួយ​នៃប្រព័ន្ធព្រះអាទិត្យ និងមានសីតុណ្ហភាណក្តៅយ៉ាងខ្លាំងរហូតទៅដល់ ១ ៧២៦អង្សារC។ វាជាពិភពដ៏ងងឹត ពីព្រោះវាមានកង្វះខាតសារធាតុ​នៃបរិយាកាស ដែលជាជំនួយធ្វើឲ្យភពទាំងមូលមានសីតុណ្ហភាពក្តៅល្មម។

គួរបញ្ជាក់ដែរថា កែវយឺតលំហអាកាសរបស់អង្គការណាសា​ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងបានចំនាយថវិការអស់ ៧៧០​ដុល្លារសហរដ្ឋអាមេរិក។ ការបង្កើតឡើងនេះ គឺដើម្បីជាភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវផ្សេងៗ របស់អ្នកវិទ្យាសាស្ត្រទៅលើពិភពផ្សេងៗនៃលំហអាកាស៕

You might also like More from author