ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា នៅក្នុងបព្រះច័ន្ទមិនមែនជាដុំថ្មស្ងួត ដូចដែលបានគិតនោះឡើយ
(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិអាមេរិក និយាយថា ពួកគេបានរកឃើញទឹក នៅលើផ្ទៃខាងក្រៅរបស់ព្រះច័ន្ទ ដែលវាមានដើមកំណើត ចេញពីផ្ទៃខាងក្នុងរបស់ព្រះច័ន្ទ។ ហេតុដូច្នេះហើយ ក្រុមអ្នកស្រាវជ្រាវបានណែនាំថា នៅខាងក្នុងព្រះច័ន្ទមិនមែនជាផ្ទៃស្ងួត ដូចជាយើងធ្លាប់បានគិតនោះទេ។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០១៦។
ការសិក្សាត្រូវបានដឹកនាំដោយ លោកស្រី Rachel Klima ដែលជាអ្នកជំនាញខាងភព នៅឯមហាវិទ្យាល័យ Johns Hopkins បាននិយាយថា ការរុករកនេះ បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការយល់ឃើញអំពីផ្ទៃទឹក របស់ព្រះច័ន្ទ។ ទន្ទឹមគ្នានេះដែរ លោកស្រី Klimaក៏ជាអ្នកស្រាវជ្រាវមួយរូប នៃវិទ្យាស្ថានវិទ្យាសាស្រ្ត នៃភពព្រះច័ន្ទ របស់ភ្នាក់ងារអវកាសណាសា បានបន្តទៀតថា «អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកស្រាវជ្រាវមានការជឿជាក់ថា ថ្មនៅក្នុងភពព្រះច័ន្ទ គឺជាថ្មស្ងួត»។
ដោយឡែកបច្ចុប្បន្ន ដោយយោងទៅតាមបច្ចេកវិទ្យាថ្មី លោកស្រីបានអនុញ្ញាត ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការកំណត់ម្តងទៀត អំពីប្រភពទឹកខាងក្នុងរបស់ភពព្រះច័ន្ទ។ គាត់បានបន្តទៀតថា «បច្ចេកវិទ្យានៃទីពិសោធន៍ថ្មី ដែលបានប្រើប្រាស់គំរូថ្មរបស់ភពព្រះច័ន្ទ ដើម្បីធ្វើការអង្កេត កាលពី៥ឆ្នាំមុន បានបង្ហាញឲ្យឃើញថា ផ្ទៃខាងក្នុងរបស់ព្រះច័ន្ទ មិន មែនជាផ្ទៃស្ងួត ដូចជាពួកយើងធ្លាប់បានគិតនោះទេ»៕