កាឡាក់ស៊ី​ថ្មី មាន​ពន្លឺ​បៃតង ត្រូវបាន​រកឃើញ!

(អាល្លឺម៉ង់)៖ ក្រុមអាកាសយានិកនិយាយថា កែវយឺតនៅក្នុងប្រទេសឈីលី និង កោះហាវ៉ៃ បានកំណត់ឃើញក្រុមកាឡាក់ស៊ីថ្មី ដែលមានឈ្មោះថា កាឡាក់ស៊ីពន្លឺបៃតងឬ «green bean galaxies» ដោយសារតែរួបរាងចំឡែក និងពណ៌របស់ពួកវា។

មន្ទីរពិសោធន៍ភាគខាងជើង របស់អឺរ៉ុប បានធ្វើសេចក្តីរាយការណ៍ថា ក្រុមកាឡាក់ស៊ីទាំងនេះមានពន្លឺពណ៌បៃតង ហើយវាត្រូវបានព័ទ្ធជុំវិញ ដោយប្រហោងខ្មៅធំ ដែលនេះ គឺជាបាតុភូតដែលកម្រនឹងកើតមានបំផុតនៅក្នុងសកលលោក។

ជាមួយគ្នានេះដែរ ក្រុមអាកាសយានិក បាននិយាយថា កាឡាក់ស៊ីពន្លឺបៃតងនេះ មានរយៈចំងាយប្រហែល ៣.៧លានឆ្នាំពន្លឺ ពីភពផែនដី។ ម្យ៉ាងវិញទៀត បន្ទាប់ពីការរកឃើញសមិទ្ធផលនេះហើយ ពួកគេក៏បានសិក្សាស្រាវជ្រាវបន្ត ទៅលើបញ្ជីក្រុមកាឡាក់ស៊ី ចំនួន១កោដប្រភេទទៀត ដោយនៅក្នុងនោះកាឡាក់ស៊ីចំនួន ១៦ក្រុមដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នា។

ជាធម្មតា តំបន់ពន្លឺនៃកាឡាក់ស៊ីមួយ មានទំហំតូចនោះទេ ក៏ប៉ុន្តែតំបន់ពន្លឺរបស់កាឡាក់ស៊ីបៃតងនេះ មានទំហំស្ទើរតែប៉ុនទំហំកាឡាក់ស៊ី ទាំងមូល មិនតែប៉ុណ្ណោះ វាថែមទាំងមានពន្លឺពណ៌បៃតង ដែលមានលក្ខណៈខុសប្លែកពីគេដទៃទៀត និងជាប្រភេទដ៏កម្របំផុត៕

You might also like More from author