ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ពណ៌នា​សារជាថ្មី​ អំពី​ការ​​រលាយថ្ម​​នៃ​ភព​​ព្រះ​ច័ន្ទ​

- Advertisement -

(វិទ្យាសាស្រ្ត)៖ ភ្នាក់ងារអវកាសណាសា បាននិយាយថា ទិន្នន័យនៃយានអវកាស ដែលបានបង្ហាញអំពីការរលាយដុំថ្ម នៃភពព្រះច័ន្ទ ប្រហែលជាធ្លាប់បានកើតឡើង កាលពីអតីតកាលហើយវាបានបន្ត នៅក្នុងរយៈពេលដ៏យូរជាងការរំពឹងទុក របស់អ្នកវិទ្យាសាស្រ្ត ទៅទៀត។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យ Brown បាននិយាយថា សមុទ្រមួយដែលបានកើតឡើង ដោយការរលាយថ្ម បានធ្វើការគ្របដណ្តប់ ផ្ទៃខាងលើនៃភពព្រះច័ន្ទទាំងមូលនៅក្នុងប្រវតិ្តសាស្រ្ត របស់វាតាំងបីរាប់លានឆ្នាំមុន។ ក៏ប៉ុន្តែការវិនិច្ឆ័យថ្មី បានបង្ហាញថា ការរលាយនៃថ្មនោះ មិនត្រូវបានបញ្ចប់នៅពេលនោះឡើយ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា ទិន្នន័យដែលទទួលបាន ពីឧបករណ៍ឡាស៊ែរ Altimeter នៅក្នុងគោចរភពព្រះច័ន្ទ របស់ភ្នាក់ងារអវកាសណាសា បានបង្ហាញអំពី ព្រឹត្តិការណ៍ដែលបានកកើតឡើង ជាបាសាំងទឹកមួយ នៅភាគខាងលិចនៃភពព្រះច័ន្ទ ដែលត្រូវបានកើតឡើងដោយសារការ រលាយនៃថ្ម។ គួរបញ្ជាក់ដែរ ថា បាសាំងទឹកទាំង ៣០កន្លែង នៅភពព្រះច័ន្ទ ផ្ទុកទឹកបាន ២៤០,០០០ ម៉ាលគូប ស្មើនឹងប្រមាណ ៤០៣,២០០ម៉ែត្រគូប៕
Related image
Related image

You might also like More from author