ការ​ចាប់​ផ្តើម​យុគ​សម័យ​ទឹកកក ត្រូវ​បាន​កកើត​ឡើង​ដោយ អាកាសបាតុភូត

(ស៊ីដនី)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី មានមតិថា អាកាសបាតុភូត ដែលបានកើតឡើង មកលើភពផែនដី កាលពី ២.៥លានឆ្នាំមុន ប្រហែលជាបានបង្កើតរលកយក្សស៊ូណា មិនដ៏ធំសំបើមមួយ ព្រមទាំងបាន ពន្លិចភពផែនដី ទៅក្នុងយុគសម័យទឹកកក។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយ នៅថ្ងៃច័ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅមហាវិទ្យាល័យ New South Wales និយាយថា ដោយសារតែអាកាសបាតុភូត បានធ្លាក់ទៅក្នុងទឹកជ្រៅ នៅក្នុងមហាសមុទ្របាស៊ីហ្វិចភាគខាងត្បូង ក្រុមអ្នកស្រាវជ្រាវភាគច្រើន បានធ្វើការបញ្ចុះសក្តានុពលរបស់វា សម្រាប់ការនាំឲ្យមានមហន្តរាយ នៅតាមបណ្តោយច្រាំងសមុទ្រ ដែលមានទីតាំងនៅជុំវិញមហាសមុទ្រ បាស៊ីហ្វិច ឬក៏ សម្មភាពរបស់វា ដែលអាចធ្វើឲ្យប្រព័ន្ធអាកាសធាតុរបស់ភពទាំងមូល មានសភាពមិននឹងនរ។

លោក James Goff ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា «នេះគ្រាន់តែជាព្រឹត្តិការណ៍ នៃផលប៉ះទង្គិចជាមួយនឹងសមុទ្រតែប៉ុណ្ណោះ ដែលវាត្រូវបានគេបំផ្លិចចោល ដោយសារតែវាគ្មានរណ្តៅភ្នំភ្លើងណា ជាក់លាក់ ដើម្បីធ្វើការស៊ើបអង្កេតនោះឡើយ។ ក៏ប៉ុន្តែចូរពិចារណាថា ពួកយើងកំពុងតែនិយាយអំពី ការប៉ះទង្គិចរវាងភ្នំភ្លើង ដ៏តូចមួយដែលបានធ្លាក់ទៅក្នុងមហាសមុទ្រ ដែលមានទីតាំងចន្លោះប្រទេសឈីលី និង ទ្វីបអង់តាកទិច ក្នុងស្ថានភាពយ៉ាងជ្រៅ និងល្បឿនមួយដ៏ខ្ពស់»។

ក្រុមអ្នកស្រាវជ្រាវ បានមានយោបល់ថា ការសិក្សាអំពីស្ថានភាពភូមិវិទ្យា នៅក្នុងប្រទេស ឈីលី ទ្វីបអង់តាកទិច អូស្រា្តលី និងកន្លែងដទៃទៀត ដែលបានបង្ហាញអំពីការបំរែបំរួល នៃអកាសធាតុអាចជាលទ្ធផល នៃការកើតមានទឹកជំនន់ស៊ូណាមិ ដ៏ធំសំបើមមួយ។

លោក Goff បាននិយាយថា «ក៏ប៉ុន្តែវាក៏បានបញ្ចេញចំហាយទឹក ស្ពាន់ធ័រ និងធូលី ទៅក្នុងស្រទាប់បរិយាកាស ក្នុងបរិមាណច្រើនដែរ។ ម្យ៉ាងវិញទៀត នៅក្នុងខណៈនោះដែរផែនដី បានស្ថិតនៅក្នុងសម័យ ដែលមានអាកាសធាតុ ត្រជាក់បន្តិចម្តងរួចទៅហើយ ដូច្នេះបាតុភូតនេះ ប្រហែលគ្រាន់តែជាការជួយជំរុញឲ្យភាពត្រជាក់របស់ផែនដីកើនឡើង ឆាប់រហ័សជាងមុនតែប៉ុណ្ណោះ ដែលវាជាហេតុនាំឲ្យមានការ ចាប់ផ្តើមយុគសម័យទឹកកក»៕

លទ្ធផលរូបភាពសម្រាប់ Meteor impact may have started Ice Agesលទ្ធផលរូបភាពសម្រាប់ Meteor impact may have started Ice Ages

You might also like More from author