តើ​​អ្នក​​ដឹង​​ទេ​​ថា ព្រះ​​ច័ន្ទ​​មាន​អាយុ​​ប៉ុន្មាន​​ឆ្នាំ?

(វិទ្យាសាស្រ្ត)៖ យោងតាមការវិនិច្ឆ័យថ្មី អំពីដុំថ្មនៅផ្ទៃភពព្រះច័ន្ទ ដែលបានបញ្ជូនមកភពផែនដី បានបង្ហាញ ឲ្យឃើញថា ព្រះច័ន្ទត្រូវបានកកើតឡើងកាលពី ៤.៥១ រយលានឆ្នាំមុន ដោយវាមានអាយុកាល ៦០ លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យ បានរៀបចំប្រព័ន្ធភពរបស់វា។ នេះបើយោងតាមប្រភព័ត៌មានវិទ្យាសាស្រ្ត Space News ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។

ការសិក្សាកាលពីមុនៗ ក៏បានធ្វើការវិភាគដូចគ្នាដែរ ខណៈក្រុមអ្នកវិទ្យាសាស្រ្តខ្លះទៀត បានធ្វើការប្រកែកថា ព្រះច័ន្ទមិនមែនមានអាយុ៦០ លានឆ្នាំនោះទេ ផ្ទុយទៅវិញព្រះច័ន្ទ មានអាយុ ១៥០ លានឆ្នាំ ទៅ ២០០ លានឆ្នាំ បន្ទាប់ពីប្រព័ន្ធភព នៃប្រព័ន្ធព្រះអាទិត្យ ត្រូវបានកកើតឡើង។ ដោយឡែក ការរកឃើញថ្មី ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ ២០១៧កន្លងទៅថ្មីនេះ នៅក្នុងសៀវភៅទស្សនាវដ្តី វិទ្យាសាស្រ្ត Science Advances បានបង្ហាញឲ្យឃើញថា ព្រះច័ន្ទត្រូវបានកកើតឡើង ដោយការបុកគ្នារវាងភពមួយ មានទំហំប៉ុនភពអង្គារ និងភពផែនដី។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្ត នៅតែមានការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងយល់ ឲ្យច្បាស់ពី ផលប៉ះទង្គិច រវាងភពទាំង២នេះ ដោយសារតែថ្ម ដែលត្រូវបានប្រមូល ដោយក្រុមអាកាសយានិក Apollo គឺជាប្រភេទថ្មខុសៗគ្នា ដោយថ្មខ្លះត្រូវបានកកើតឡើងខ្លួនឯង និងដុំថ្មខ្លះទៀត គឺជាប្រភេទថ្មដែល ត្រូវបានប៉ះទង្គិច ដោយអាចម៍ផ្កាយហើយធ្លាក់ទៅទើ នៅលើព្រះច័ន្ទ។

គួរបញ្ជាក់ដែរថា ការរកឃើញថ្មីនេះ អាចក្លាយជាសមិទ្ធផល ដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់ ក្រុមអាកាសយានិក ដែលចង់សិក្សា និងយល់ដឹងបន្ថែមអំពីព្រះច័ន្ទ ភពផែនដី និង ប្រព័ន្ធព្រះអាទិត្យ នៅក្នុងទំរង់បែបបទជាទូទៅ៕
Image result for How Old Is the Moon? Scientists Say They Finally Know

You might also like More from author