ផ្កាយថ្មី​ ត្រូវបាន​​អង្គការ​ NASA រកឃើញ មានលក្ខណៈ​​ដូច​លោហ​ធាតុ​​នៃ​កាំ​ជ្រូច

(ទីក្រុងហ្គ្រីនប៊ែល)៖ អង្គការណាសា (NASA) បាននិយាយកាលពីម្សិលមិញនេះថា កែវយឺតលំហអាកាស Hubble របស់អង្គការ ណាសា បានចាប់យករូបភាព នៃផ្កាយថ្មីមួយ ដែលមានលក្ខណៈស្រដៀង ទៅនឹងលោកហធាតុ នៃកាំជ្រូចមួយ។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ៍ ទី ១៧ ខែមករា ឆ្នាំ ២០១៧។

រូបភាពនៃផ្កាយដ៏ចំឡែកនោះ គឺមានលក្ខណៈដូចជា ស្លាបប៉ាកាឧស្ម័នពណ៌ខៀវ ដែលវាហាក់បីដូចជាចំហាយផ្សែង និងផ្កាភ្លើងពីគ្រាប់កាំជ្រូច។ ជាមួយគ្នានេះដែរ អង្គការណាសា បាននិយាយថា ទោះបីជាវាមានលក្ខណៈដូចផ្សែង កាំជ្រូចយ៉ាងណាក្តី តែវាមានពន្លឺ និងផ្សែងខ្សោយជាងកាំជ្រួចនោះទេ។ ម៉្យាងវិញទៀត រូបភាពនេះ គឺជា សមាសធាតុនៃទិន្នន័យ ដែលទទួលបាននៅក្នុងឆ្នាំ ២០០៤, ២០០៥ និង ២០១១៕

លទ្ធផលរូបភាពសម្រាប់ New star looks like cosmic skyrocket

លទ្ធផលរូបភាពសម្រាប់ New star looks like cosmic skyrocket

You might also like More from author