ពន្លឺ​នៃ​​ភព​ដ៏ចម្លែក ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​លើក​ដំបូង មានអង្កត់​ផ្ចិត​​ស្នើ​នឹង​២​ដង​ នៃ​ភព​ផែន​ដី

(វិទ្យាសាស្រ្ត)៖ ពន្លឺចេញពីពិភពដ៏ចម្លែកមួយ ដែលមានទំហំ២ដង នៃភពផែនដីរបស់យើង ត្រូវបានគេសង្កេតឃើញដោយកែវយឺត លំហអាកាសរបស់អង្គការណាសា សំរាប់ជាលើកទី១ដែលក្រុមអ្នកយាន្តអវកាស បានចាត់ទុកថា ជាស្នាដៃនៃប្រវត្តិសាស្រ្ត។ នេះបើយោងតាមប្រភពព័ត៌មាន Science Daily ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

កែវយឺតលំហអាកាសរបស់អង្គការណាសា បានចាប់យករូបភាពនៃពន្លឺដែលបានចេញពីពិភពដ៏ចម្លែកនោះ ដោយវាវិលជុំវិញផ្កាយ ដែលមានពន្លឺ៤១ឆ្នាំ ពីភពផែនដី។ ភពដ៏ចម្លែកនេះត្រួវបានគេស្គាល់ថា ជាភព «55 Cancri» ហើយវាត្រូវបានគេរកឃើញ នៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវាមិនមែនជាពិភព ដែលអាចឲ្យមានជីវិតណាមួយរស់នៅបានឡើយ។ ទន្ទឹមនឹងនេះដែរ វាក៏ត្រូវបានគេហៅថា ជាភពផែនដីពិសេស ដោយសារតែទំហំរបស់វា។

ពិភពដ៏ចម្លែកនេះ មានអង្កត់ផ្ចិតស្នើនឹង២ដងនៃភពផែនដី និងមានកម្រាស់ក្រាស់ជាងភព ផែនដី៨ដង។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «នេះគឺលើកដំបូងគេបង្អស់ ដែលពួកយើងបានឃើញពន្លឺ ចេញពីប្រភេទភពដែលគ្របដណ្តប់ទៅដោយដុំថ្ម!»។ មួយវិញទៀត វាគឺផ្នែកដ៏ចម្លែកមួយ នៃប្រព័ន្ធព្រះអាទិត្យ និងមានសីតុណ្ហភាពក្តៅយ៉ាងខ្លាំង រហូតទៅដល់ ១៧២៦អង្សារសេ។ វាជាពិភពដ៏ងងឹត ពីព្រោះវាមានកង្វះខាតសារធាតុ នៃបរិយាកាសដែលជាជំនួយ ធ្វើឲ្យភពទាំងមូលមានសីតុណ្ហភាពក្តៅល្មម។

គួរបញ្ជាក់ដែរថា កែវយឺតលំហអាកាសរបស់អង្គការណាសា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ និងបានចំណាយថវិកា អស់ ៧៧០លានដុល្លារសហរដ្ឋអាមេរិក។ ការបង្កើតឡើងនេះ គឺដើម្បីជាភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវផ្សេងៗ របស់អ្នកវិទ្យាសាស្ត្រ ទៅលើពិភពផ្សេងៗនៃលំហអាកាស៕
Image result for Light from Alien Super-Earth Seen for 1st Time

Related image

Related image

You might also like More from author