អង្គការ NASA កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី អនុញ្ញាត​ឲ្យអវកាសយានិក ​​ស្នាក់នៅ​​បានយូរជាង​មុន​នៅ​ទីអវកាស!

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសណាសា (NASA) របស់សហរដ្ឋអាមេរិក បានប្រគល់ថវិកាចំនួនពីរលានដុល្លារ ទៅដល់ក្រុមហ៊ុនចំនួនពីរ សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដ៏ពិសេសថ្មី ដែលនឹងជួយអវកាសយានិក ក្នុងការដកដង្ហើមប្រកដដោយសុវត្ថិភាព នៅក្នុងលំហអាកាសជាមួយរយៈពេលវែងជាងមុខ ដែលប្រការនេះនឹងអាចលើកស្ទួយនូវឱកាស ក្នុងការបំពេញបេសកកម្មរុករកទីអវកាស ដែលមានចម្ងាយផ្លូវធ្វើដំណើរដ៏សែនឆ្ងាយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

គំរោងខាងលើត្រូវបានបង្កើតក្នុងបំណងជំរុញការប្រើប្រាស់នៃបច្ចេកវិទ្យា Oxygen Recovery ដែលនឹងបំលែងឧស្ម័នកាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនិចឲ្យត្រឡប់ទៅជាឧស្ម័នអុកស៊ីសែនវិញ។ អ្នកវិទ្យាសាស្រ្តសង្ឃឹមថា វានឹងជួយដល់ក្រុមអវកាសយានិក ក្នុងការដកដង្ហើមប្រកបដោយភាពងាយស្រួលជាមុនក្នុងទីអវកាស នៅអំឡុងបេសកកម្មទាំងឡាយណាដែលទាមទាររយៈពេលវែង។ ក្រុមហ៊ុនទាំងពីរដែលត្រូវបានជ្រើសរើសមានឈ្មោះថា Honeywell Aerospace ដែលស្ថិតនៅទីក្រុង Phoenix រដ្ឋ Arizona និង UMPQUA Research Co. មានមូលដ្ឋានក្នុងទីក្រុង Myrtle Creek នៃរដ្ឋ Oregon។

បច្ចុប្បន្ននៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS ឧស្ម័នកាបូនឌីអុកស៊ីតត្រឹមតែ ៥០ភាគរយប៉ុណ្ណោះនៃខ្យល់ដង្ហើមចេញរបស់អវកាសយានិកនៅទីនោះ ត្រូវបានស្រោចស្រង់ហើយបំលែងទៅជាអុកស៊ីសែនវិញ។ ដូច្នេះដើម្បីបំពេញការខ្វះខាតនេះ អង្គការ NASA តែងតែបញ្ជូនឧស្ម័នអុកស៊ីសែនពីផែនដីទៅកាន់ស្ថានីយ៍ ISS ប៉ុន្តែដំណោះស្រាយនេះចាប់ផ្តើមប្រែក្លាយជាបញ្ហាបន្តិចម្តងៗ ស្របពេលដែលក្រុមអវកាសយានិកត្រូវធ្វើដំណើរទៅកាន់លំហអាកាសក្នុងបេសកកម្មរយៈពេលយូរជាងមុន។

ហើយការបណ្តាក់ទុនវិនិយោគថ្មីរបស់ NASA និងព្យាយាមធ្វើយ៉ាងណាទាញយកអុកស៊ីសែនឲ្យបាន ៧៥ភាគរយពីឧស្ម័នកាបូនិចនៃខ្យល់ដង្ហើមចេញរបស់អវកាសយានិក។ គួរបញ្ជាក់ថា យោងតាមលោក Steve Jurczyk ប្រធានផ្នែកបច្ចេកវិទ្យារបស់ទីភ្នាក់ងារអវកាស NASA ការអភិវឌ្ឍនៃបច្ចេកវិទ្យាផ្សេងៗដើម្បីទ្រទ្រង់អាយុជីវិតនឹងអនុញ្ញាតឲ្យ NASA បង្កើនសមត្ថភាពសម្រាប់បេសកកម្មរុករកទីអវកាស ដោយមនុស្សដែលប្រើប្រាស់រយៈដ៏វែង៕

You might also like More from author