ផ្កាយដុះកន្ទុយ​ចំនួន ៦ បាននៅ​ជុំវិញ​ផ្កាយ​ដ៏សែន​ឆ្ងាយ​មួយ​ក្រុម

(រដ្ឋកាលីហញ៉ា)៖ ក្រុមអាកាសយានិកជនជាតិអាមេរិកនិយាយថា ការរកឃើញផ្កាយដុះកន្ទុយចំនួន៦ នៅជុំវិញ ផ្កាយដ៏សែនឆ្ងាយជាច្រើន ដែលមានឈ្មោះថា “exocomets” មានលក្ខណៈមិនខុសពីផ្កាយ ដុះកន្ទុយនៅក្នុង ប្រព័ន្ធព្រះអាទិត្យរបស់យើងឡើយ។

ក្រុមអ្នកសា្រវជ្រាវនៅមហាវិទ្យាល័យ Berkeley នៃរដ្ឋកាលីហ្វញ៉ា និង មហាវិទ្យាល័យ and Clarion នៃរដ្ឋ Pennsylvania បាននិយាយថា ផ្កាយដុះកន្ទុយរាងដូចថាស ដ៏ធំសំបើមដែលនៅជុំវិញពួកផ្កាយដ៏សែនឆ្ងាយទាំង នោះ គឺស្ថិតនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។

អាកាសយានិកម្នាក់ លោក Barry Welsh បាននិយាយថា៖ «ការកើតឡើងនៃផ្កាយដុះកន្ទុយ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យនេះ គឺដោយសារតែការបាត់បង់ទំនាក់ទំនងខ្សែនៃភព»

ជាមួយគ្នានេះដែរ ផ្កាយដុះកន្ទុយទាំង៦នេះត្រូវបានរកឃើញនៅក្នុងចន្លោះខែឧសភា ឆ្នាំ ២០១០ នឹងខែវិច្ឆិកា ឆ្នាំ ២០១២ ដោយប្រើប្រាស់កែវយឺតប្រវែង ២.១ម៉ែត្ររបស់មន្ទីរពិសោធន៍ McDonald នៅក្នុងតិចសាស៕

You might also like More from author