តើ​មាន​ទឹកកក​អ៊ីដ្រូកាបូន​នៅ​លើ​សមុទ្រ​របស់​ព្រះច័ន្ទ​ទីតាន​មែន​ទេ?

(រដ្ឋកាលីហ្វញ៉ា)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិកនិយាយថា តំបន់ទឹកកកអីដ្រូកាបូន ប្រហែលនឹងអណ្តែត នៅលើផ្ទៃបឹង និង សមុទ្រនៃទឹកអ៊ីដ្រូកាបូននៅក្នុងព្រះច័ន្ទទីតាន របស់ភពសៅរ៍។

ព្រះច័ន្ទទីតានស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលផ្ទៃខាងក្រៅរបស់វាត្រូវបានគ្រប់ដណ្តប់ដោយវត្ថុរាវ។ ម្យ៉ាងវិញ ទៀត បើទោះបីជាទីតានមានបឹង និងសមុទ្រក៏ដោយ ក៏បឹងនឹងសមុទ្រទាំងនោះត្រូវបានផ្ទុកទៅដោយអេតាន និង មេតាន ដែលជាសរីរាង្គមូលេគុល ច្រើនជាងទឹក។

អ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ Cornell លោក Jonathan Lunine បាននិយាយថា៖ «សំនួរដ៏សំខាន់មួយបាន ចោទសួរទោះលើ បឹង និងសមុទ្រអស់ទាំងនេះគឺ ថាតើវាមានអាចជីវិតរស់នៅទៅនោះដែរឬទេ។ ហើយការ អណ្តែតនៃទឹកកកអ៊ីដ្រូកាបូន នឹងនាំមកនួវទ្រឹស្តីគីមីវិទ្យាដ៏ចាប់អារម្មណ៍មួយ ដោយបានបង្ហាញ អំពីព្រំប្រទល់ រវាងវត្ថុរាវ និងវត្ថុរឹង»

You might also like More from author