ភព​ព្រះអង្គារ​អាច​ជា​ជម្រើស​តែ​មួយ​គត់ សម្រាប់​មនុស្ស​លោក​ទៅ​កសាង​អនាគត​ថ្មី

(ឡុងដ៍)៖ អ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេសម្នាក់ឈ្មោះ ប្រ៊ីយ៉ាន ខក់ (Brian Cox) បានលើកឡើងថា ភពព្រះ អង្គារ (Mars) ប្រហែលជាជម្រើសតែមួយគត់ សម្រាប់មនុស្សលោកយើង នៅពេលដែលផែនដីលែងអាចរស់នៅ បានតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

លោក Cox ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យមែនឆេស្ទឺ (University of Manchaester) បានលើកឡើង ដូច្នេះថា «ពុំមានកន្លែងផ្សេងទៀត ដែលមនុស្សអាចធ្វើទៅចាប់ផ្តើមអនាគតថ្មី នៅពេលផែនដីលែងអាចរស់ នៅ បានទៀត ក្រៅតែពីភពអង្គារឡើយ។ ប្រសិនបើយើងគិតពីភពដទៃ គឺពុំមានភពណាមួយដែលយើងអាច ចុះទៅ ជាន់បានឡើយ»

លោក Cox បានបន្តថា ថ្ងៃណាមួយមនុស្សលោកយើង ច្បាស់ជានឹងត្រូវចាកចេញពីភពមួយនេះ ព្រោះពួកយើង មិនអាចស្ថិតនៅ ទីនេះបានជារៀងរហូតឡើយ។ បើតាមអ្នកវិទ្យាសាស្រ្តរូបនេះ ភពអង្គារព្រមទាំងភពសុក្រ (Venus) និងសូម្បីតែភពពុធ (Mercury) ប្រហែលធ្លាប់ជាភពជិតខាងពណ៌ខៀវ របស់ផែនដីយើង ដោយភពទាំង បីនេះទំនងជាធ្លាប់មានមហាសមុទ្រ និងទន្លេបឹងបួរ នៅលើផ្ទៃរបស់ពួកវាផងដែរកាលពីរាប់ពាន់លានឆ្នាំមុន។

គួរជម្រាបថា ក្រុមអ្នកវិទ្យាសាស្រ្តនៅលើផែនដី ដូចជានៅទីភ្នាក់ងារអវកាសអាមេរិក NASA ជាដើមកំពុងតែ ខិតខំប្រឹងប្រែង ដើម្បីបញ្ជូនមនុស្សឲ្យចុះទៅដល់ភពអង្គារជាលើកដំបូង ប៉ុន្តែបញ្ហានៅពេលនេះ ដែលចោទ ឡើងធំបំផុតនោះគឺអង្គការ NASA កាន់តែខ្វះខាតថវិកាក្នុងការសម្រេចគំរោងថ្មីៗ ខណៈក្រុមហ៊ុនឯកជនអាមេរិក មួយចំនួនដូចជា SpaceX និង Blue Origin ជាដើមបាននិងកំពុងស្ទុះឡើងខ្ពស់លើវិស័យអភិវឌ្ឍន៍ទៅកាន់ ទីអវកាស ប៉ុន្តែស្ថិតនៅក្នុងការរកស៊ី ជាជាងការបង្កើតរបកគំហើញនៅទីអវកាសដូចដែល NASA និងអង្គការ រដ្ឋផ្សេងៗទៀតធ្លាប់បានធ្វើ៕

You might also like More from author