ប្រហោង​ខ្មៅ​ភ្លោះ​ ធ្វើ​ឲ្យ​ក្រុម​អាកាស​​យានិក​ជួប​ការ​លំបាក

(បរទេស)៖ រដ្ឋ Michigan: ក្រុមអាកាសយានិកជនជាតិអាមេរិកនិយាយថា ប្រហោងខ្មៅ២ ដែលត្រូវបានរកឃើញ នៅក្នុងចង្កោមផ្កាយបុរាណមួយ នៅក្នុងកាឡាក់ស៊ី ប្រហែលជាត្រូវការ ការពិនិត្យ និង ពិចារណាឡើងវិញ ចំពោះចំនេះដឹងរបស់យើងនៃចង្កោមផ្កាយនេះ។

ក្រុមអាកាសយានិកបានសិក្សាអំពីចង្កោមផ្កាយរាងមូលដែលត្រូវបានគេហៅថា Messier 22 ហើយមានពន្លឺច្រើន ជាង១០,០០០ឆ្នាំពីភពផែនដី ដែលក្រុមអាកាសយានិកសង្ឃឹមថានឹងអាចរកឃើញភស្តុតាងរបស់ប្រហោងខ្មៅ ដែលមានទំរង់ដ៏កម្រមួយនៅចំកណ្តាលរបស់ចង្កោមផ្កាយ។

ជាមួយគ្នានេះដែរ វាត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តហៅថា «ប្រហោងខ្មៅដែលមានម៉ាសថ្នាក់កណ្តាល ហើយ វាមានទំហំធំជាងម៉ាសរបស់ព្រះអាទិត្យ ពី២ទៅ ៣ដង ក៏ប៉ុន្តែតូចជាងប្រហោងខ្មៅមហិមាដែលត្រូវបានគេ រកឃើញនៅក្នុងស្នូលនៃកាឡាក់ស៊ី។ លោក Laura Chomiuk មកពីមហាវិទ្យាល័យ នៃរដ្ឋMichigan និង មន្ទីរពិសោធន៍រលកវិទ្យុអាកាសជាតិបាននិយាយថា”ពួកយើងមិនបានរកឃើញនូវអ្វីដែលយើងកំពុងតែស្វែងរកនោះទេ ផ្ទុយទៅវិញពួកយើងបែរជាបានរកឃើញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុត នោះគឺប្រហោងខ្មៅ តូច២។ ហើយមួយហេតុដែលពួកយើងភ្ញាក់ផ្អើល នោះគឺទ្រឹស្តីភាគច្រើនបាននិយាយថា នៅក្នុងចង្កោមផ្កាយ អាចមានប្រហោងខ្មៅតែមួយប៉ុណ្ណោះ»

មួយវិញទៀត ទ្រឹស្តីកន្លងមកបាននិយាយថាប្រហោងខ្មៅដែលមានចំនួនលើសពីមួយ មិនគួរកើតមាននៅក្នុង ចង្កោមផ្កាយរាងមូលដែលមានអាយុកាល១២កោដឆ្នាំនោះទេ៕

You might also like More from author