ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជា​គោលដៅ​ នៃ​ការវាយប្រហារ​បច្ចេកវិទ្យា

(បច្ចេកវិទ្យា)៖ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានចែកចេញជា ១៦ផ្នែក រាល់សម្ភារៈប្រព័ន្ធ និងបណ្តាញណេតវើករបស់វា មានសារៈសំខាន់ចំពោះសន្តិសុខ សេដ្ឋកិច្ច សុខភាពសារធារណៈ។ នៅពេលបច្ចុប្បន្នផ្នែកទាំងនោះត្រូវបានក្លាយជាគោលដៅ នៃការវាយប្រហារបច្ចេកវិទ្យាពីសំណាក់ឧក្រិដ្ឋជន ឬបច្ចាមិត្រ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមាន៖

 1. វិស័យគីមីសាស្រ្ត
 2. វិស័យពាណិជ្ជសាស្រ្ត
 3. វិស័យប្រព័ន្ធទំនាក់ទំនង
 4. វិស័យរោងចក្រផលិតកម្ម
 5. វិស័យវារីអគ្គិសនី
 6. វិស័យឧស្សាហ៍កម្មការពារជាតិ
 7. វិស័យសេវាសង្រ្គោះបន្ទាន់
 8. វិស័យផ្គត់ផ្គង់ថាមពល
 9. វិស័យសេវាកម្មហិរញ្ញវត្ថុ
 10. វិស័យកសិកម្ម និងស្បៀងអាហារ
 11. វិស័យសុខាភិបាលសាធារណៈ
 12. វិស័យបច្ចេកវិទ្យា
 13. វិស័យរោងចក្រនុយក្លេអែរ និងកាកសំណល់
 14. ប្រព័ន្ធគ្រប់គ្រងសេវាដឹងជញ្ជូន
 15. វិស័យផ្គត់ផ្គង់ទឹកស្អាត់ និងគ្រប់គ្រងទឹកស្អុយ
 16. វិស័យគ្រប់គ្រង និងផ្គត់ផ្គង់សំភារៈរបស់រដ្ឋាភិបាល

ក្នុងបណ្តាលប្រទេសរីកចម្រើន បច្ចេកវិទ្យាគឺជាចលករ និងត្រូវដាក់បញ្ចូលក្នុងការគ្រប់គ្រងប្រព័ន្ធបញ្ជាសង្វាក់ផលិតកម្ម ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធខាងលើ នឹងផ្ដល់នូវហានិភ័យខ្ពស់បំផុតដល់សង្គម និងប្រជាជន។ ជាឧទាហរណ៍៖ (១) ការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងផ្តល់ថាមពលអគ្គិសនី ផ្អាកការផ្គត់ផ្គង់។ (២) ការវាយប្រហារប្រព័ន្ធគ្រប់គ្រងទឹកស្អាត បញ្ជាម៉ាស៊ីនក្នុងការលាយថ្នាំសំលាប់មេរោគលើសកម្រិត។ (៣) ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងសេវាដឹងជញ្ជូន បញ្ជាផ្លូវចរាចរណ៍ខុស និងស្ទួនគ្នា។ (៤) បញ្ជូលមេរោគក្នុងប្រព័ន្ធគ្រប់គ្រងរោងចក្រនុក្លេអែរ ឧទាហរណ៍ មេរោគ Stuxnet។ (៥) ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ លូចផ្ទេរលុយរាប់ពាន់លាន់ដុល្លា។ (៦) លួចជ្រៀតចូលប្រព័ន្ធគ្រប់គ្រងកម្មវិធីផលិតអាវុធ លួចឯកសារ។ (៧) លួចជ្រៀតចូលប្រព័ន្ធគ្រប់គ្រងទូរគមនាគមន៍ ដើម្បីលួចស្កាត់ ឫស្តាប់ការសន្ទនា។ (៨) បញ្ជូលមេរោគក្នុងប្រព័ន្ធគ្រប់គ្រងរោងចក្រគីមី ធ្វើឲ្យមានការលេចធ្លាយជាតិពុល។ល។

យើងបានឃើញពីទំហំនៃការខូចខាត និងផលប៉ះពាល់ដ៏ធំសម្បើមនៃវិស័យខាងលើ ដែលតម្រូវឲ្យរដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវយកចិត្តទុកដាក់កម្រិតខ្ពស់ក្នុងការបង្ការ និងការពារពីការវាយប្រហារ។ បទល្មើសនៃការវាយប្រហារប្រភេទនេះអាចជា៖ (១) ការវាយប្រហារដោយបច្ចាមិត្រ ( State sponsor Attack) និង (២) ការវាយប្រហារភេរវកម្ម (Cyber Terrorism)៕

ប្រភព៖ lyvandy.com

You might also like More from author