ចក្ខុវិស័យ​នៃ​សន្ដិសុខ​បច្ចេកវិទ្យា​ព័ត៌មាន និង​សន្ដិសុខជាតិ

សន្ដិសុខជាតិ គឺជាការរក្សាភាពក្សេមក្សាន្ដក្នុងការរស់នៅរបស់ប្រជាជន និងភាពដំណើរការយ៉ាងរលូន ដល់ការអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាល។ ជាការបង្ការ ការបង្រ្កាបប្រឆាំង និងបទល្មើស ដែលបង្ករចលាចលសង្គម តួរយ៉ាងភេរវកម្ម ការជួញដូរអាវុធខុសច្បាប់ ការញុះញង់់បាតុកម្មហឹង្សា។ល។

I. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងបទល្មើសសង្គម

បច្ចេកវិទ្យាព័ត៌មានគឹជាឧបករណ៍សកល ប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ សេដ្ឋកិច្ច ទំនាក់ទំនង ការអប់រំ ជាដើម។ មនុស្សទូទៅបានបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ក្នុងជីវិតប្រចាំថ្ងៃ មិនថាក្រុមហ៊ុន ស្ថាប័នហុរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ពួកគេសុទ្ធតែពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការណ៍ និងទិសដៅរបស់ខ្លួន។

ខានក្រោមជាឧបករណ៍ពាក់ព័ន្ធ និងការប្រើប្រាស់បច្ចេវិទ្យាព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខជាតិ៖
១. ឧក្រិដ្ឋជនប្រើប្រាស់បណ្ដាញសង្គមក្នុងការឃោសនាប្រមួលផ្ដុំ បង្កើតបាតុកម្មហឹង្សា ឬកងកម្លាំងភេរវកម្ម។
២. ឧក្រិដ្ឋជនប្រើប្រាស់វេទិការអេឡិត្រូនិក ធ្វើការជ្រើសរើសបង្កើតកងកម្លាំងអប្បគមន៍ ឬកងកម្លាំងភេរវកម្ម។
៣. ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីធើណែត បញ្ចេញព័ត៌មានក្លែងក្លាយ បង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ បង្ករចលាចលសង្គម។
៤. ឧក្រិដ្ឋជនប្រើប្រាស់អ៊ីធើណែត ដើម្បីជាមធ្យោបាយប្រតិបត្តិការសកម្មភាពល្មើសច្បាប់ (ជួញដូរអាវុធ គ្រឿងញៀន បង្កើតអង្គការចាត់តាំងខុសច្បាប់)។

II. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្នែកចារកម្មព័ត៌មាន

លើសពីនេះ យើងក្រលេកមកមើលចារកម្មព័ត៌មាន តាមបច្ចេកវិទ្យាវិញម្ដង។ បណ្ដាញរដ្ឋាភិបាលប្រទេសជាច្រើន មិនថាប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសជឿនលឿន ពួកគេត្រូវការជាចាំបាច់នូវព័ត៌មានសម្ងាត់ របស់បណ្ដាប្រទេសជាមិត្តអន្ដជាតិ ដើម្បីបម្រើដល់ការសម្រេចចិត្ត ឬផែនការរបស់ពួកគេ។ មានតែព័ត៌មានសម្ងាត់នោះទេ ដែលនឹងបង្ហាញពីស្ថានភាព និងផ្នត់គំនិតជាក់ស្ដែងរបស់បណ្ដាមិត្ត។ ដើម្បីទទួលបានព័ត៌មានសម្ងាត់ទាំងនោះ ពួកគេត្រូវបង្កើតផែនការណ៍ និងសកម្មភាពចារកម្មទាំងផ្នែកផ្ទាល់ និងប្រយោល ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជាមធ្យោបាយប្រើប្រាស់មនុស្សតិច តែទទួលបានប្រសិទ្ធភាពខ្ពស់។

ខាងក្រោមជាឧទាហរណ៍ពាក់ព័ន្ធនឹងចារកម្មព័ត៌មាន ដោយប្រើប្រាស់បច្ចេកវិទ្យា៖
១. រដ្ឋាភិបាលមួយបង្កើតក្រុមហេកខ័រ (Hackers) ជំនាញខ្ពស់ បំបែកសំណាញ់សន្ដិសុខ
បច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសមួយទៀត ដើម្បីលួចយក លួចស្ដាប់ ឬប្រមួលព័ត៌មានជាសម្ងាត់។ ឧទាហរណ៍៖ កន្លងទៅបណ្ដាញសង្គម Twitter បានប្រកាសដល់អតិថិជនរបស់ខ្លួន ពីការព្យាយាមហេកចូលគណនី Twitter របស់បណ្ដាល់សកម្មជននយោបាយ ពីបណ្ដាប្រទេសមួយចំនួន ដើម្បីប្រមូលព័ត៌មានដូចជា៖ លេខទូរស័ព្ទ អាស័យដ្ឋានអាយភី និងគណនីអ៊ីម៉ែលជាដើម។

២. រដ្ឋាភិបាលមួយបង្កើត ប្រើប្រាស់បណ្ដាញ Botnets ឬមេរោគ ដើម្បីបង្អាក់ដំណើរការប្រព័ន្ធ (System) របស់ប្រទេសមួយផ្សេងទៀត។ ជាឧទាហរណ៍៖ រដ្ឋាភិបាលអ៊ីស្រាអែល និងអាមេរិកបង្កើតមេរោគ Stuxnetដើម្បីរាំងស្ទះដំណើរការ រោងចក្រនុយក្លេអែររបស់ប្រទេសអ៊ីរ៉ង។

៣. ឧក្រិដ្ឋជនធ្វើការជ្រៀតចូលប្រព័ន្ធព័ត៌មានរបស់រដ្ឋាភិបាល ឬស្ថាប័នហិរញ្ញវត្ថុ ធ្វើការលួចទិន្នន័យ និងជួញដូរទិន្នន័យទាំងនោះ ដល់រដ្ឋាភិបាលមួយផ្សេងទៀត។ ជាឧទាហរណ៍៖ មហាសេដ្ឋីជនជាតិចិនមួយរូបត្រូវបានគេចាប់ខ្លូន និងកាត់ទោសនៅប្រទេសកាណាដា កាលពីឆ្នាំ២០១៤ និងបន្ទាប់មកបញ្ចូនមកកាត់ទោសនៅអាមេរិកក្នុងឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការបង្កើតក្រុមហេកខ័រ ជ្រៀតចូលលួចទិន្នន័យពាក់ព័ន្ធ នឹងកម្មវិធីយន្ដហោះចម្បាំងរបស់រដ្ឋាភិបាលអាមេរិក។

III. យន្ដការទប់ស្ដាត់

ដោយសារសារៈសំខាន់នៃបច្ចេកវិទ្យាលើគ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៍ជាតិ រដ្ឋាភិបាល ប្រតិបត្តិករបច្ចេកវិទ្យា គូរគប្បីគិតដល់ផែនការសន្ដិសុខបច្ចេកវិទ្យា ដើម្បីធានានូវសុវត្ថិភាពជូនអ្នកប្រើប្រាស់ មិនថាបុគ្គល ក្រុមហ៊ុន ឬស្ថាប័នរដ្ឋាភិបាល ដោយតម្រូវឲ្យបញ្ជូលនូវប្រព័ន្ធការពារ ប្រព័ន្ធត្រួតពិនិត្យ ( Real-time monitoring) ចំពោះប្រព័ន្ធគោលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ បញ្ជូនព័ត៌មានសំខាន់ៗ ឬសម្ងាត់ បូករួមនឹងការបង្កើតឲ្យមាននូវបទដ្ឋាន ច្បាប់ បទបញ្ញាតិ និងផែនការទប់ស្កាត់ហានិភ័យ (Conituity plan) ដែលអាចកើតមានឡើង ប៉ះពាល់ដល់សន្ដិសុខអ្នកប្រើប្រាស់ និយាយដោយឡែក និងនិយាយរួម គឺប៉ះពាល់ដល់សន្ដិសុខជាតិទាំងមួល៕

ប្រភព៖ lyvandy.com

You might also like More from author