តើអ្វីទៅ​ដែល​ហៅ​ថា ហេគឃ័រ​មាន​ក្រមសីលធម៌?

(បច្ចេកវិទ្យា)៖ បញ្ហាសន្តិសុខព័ត៌មាន គឺបានក្លាយទៅជាប្រធានបទមួយ ដ៏គួរចាប់អារម្មណ៍ ក្នុងចំណោមអ្នកប្រើប្រាស់អិុនធឺណិត ក្នុងពេលបច្ចុប្បន្ននេះ ហើយហេគឃ័រគឺជាផ្នែកមួយនៃការពិភាក្សាផងដែរ។ គ្រប់ផ្នែកទាំងអស់នៃបញ្ហាសន្តិសុខព័ត៌មាន ត្រូវបានេគជឿជាក់ថា ហេគឃ័រគឺជាអ្នកវាយប្រហារ (exploit) ទៅលើចំនុចខ្សោយរបស់ប្រព័ន្ធ ដើម្បីចូលទៅកាន់កាប់ប្រព័ន្ធកុំព្យូទ័រ។ ក្នុងពេលដែលមនុស្សជាច្រើនមានការភាន់ច្រលំ រវាងពាក្យថា ហេគឃ័រ (hackers) និងឧក្រិដ្ឋជនអិុនធឺណិត (cyer-criminals) ក៏មានមនុស្សជាច្រើន ចង់ដឹងបន្ថែមទៀតអំពីហេគឃ័រ ហើយតើធ្វើដូចម្តេចដើម្បីក្លាយទៅជាហេគឃ័រ។

តើអ្នកកំពុងតែគិតថា ចាប់ផ្តើមអាជីពការងារហេគឃីង (hacking) ដែរឬទេ? មានចំនុចមួយចំនួន ដែលអ្នកគួរតែគិតគូរពិចារណា ដើម្បីឲ្យជឿជាក់ថា ហេគឃីងគឺជាការងារសាកសមសម្រាប់អ្នក។

មានការយល់ច្រលំដ៏ធំនៅក្នុងចំណោមមនុស្សជាច្រើន នៅពេលដែលនិយាយទៅដល់ ឧក្រិដ្ឋជនអិុនធឺណិត (cyber criminal), ហេគឃ័រ (hacker), ហេគឃ័រមានក្របសីលធម៌ (ethical hacker), ហេគឃ័រមួកខ្មៅ (black hat hacker), ហេគឃ័រមួកស (white hat hacker) និងមានច្រើនជាងនេះទៀត ។ នៅពេលនេះ យើងនឹងនិយាយទៅដល់ ហេគឃ័រមានក្របសីលធម៌ ជាមួយនឹងរូបភាពបន្ថែមខាងក្រោម។

តើអី្វទៅដែលហៅថា ហេគឃ័រដែលមានក្រមសីលធម៌?

ហេគឃ័រដែលមានក្រមសីលធម៌ គឺធ្វើការហេគឃីងដើម្បីជួយទៅដល់បុគ្គល ឬក្រុមហ៊ុន ក្នុងការស្វែងរកនូវហានិភ័យនានា។ ពួកគេគឺជាមនុស្សល្អ ហើយពេលខ្លះត្រូវបានគេហៅថា ហេគឃ័រមួកស (white hats)។ ពួកគេធ្វើការដើម្បីជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខអ៊ិនធឺណិតទាំងមូល ដោយធ្វើការស្វែងរកនូវចំនុចខ្សោយ ដែលអាចត្រូវបានវាយប្រហារដោយ ហេគឃ័រមួកខ្មៅ (black hats)។

ខាងក្រោមនេះគឺជាលក្ខណៈមួយចំនួន ដែលហេគឃ័រមានក្រមសីលធម៌ ត្រូវបានប្រកាន់ខ្ជាប់នៅក្នុងខ្លួន។ វាប្រៀបបីដូចជាគោលការណ៍ណែនាំ ដែលពួកគាត់ត្រូវតែគោរពតាម៖

  • គោរពឯកជនភាពរបស់បុគ្គល ឬក្រុមហ៊ុន
  • មាននូវការអនុញ្ញាត (ជាលាយល័ក្ខអក្សរ) ដើម្បីធ្វើការវាយប្រហារចូលទៅកាន់បណ្តាញ ហើយស្វែងរកនូវចំនុចខ្សោយ
  • បន្ទាប់ពីរកឃើញនូវចំនុចខ្សោយទាំងនោះ អ្នកត្រូវប្រាប់ទៅដល់ម្ចាស់ក្រុមហ៊ុន
  • បន្ទាប់ពីបញ្ចប់ការងារ អ្នកមិនត្រូវធ្វើការវាយប្រហារណាមួយឡើយបន្ទាប់ពីនោះ
  • មិនត្រូវប្រើប្រាស់នូវសិទ្ធិ ដែលបានអនុញ្ញាតឲ្យ បានលើសពីព្រំដែនរបស់អ្នកឡើយ

ខាងក្រោមនេះគឺជាផ្ទាំងដែលរចនាដោយ Schools.com ដែលបង្ហាញបានយ៉ាងល្អអំពីទិសដៅអាជីពការងារ។ សម្រាប់អ្នកដែលចង់ជ្រើសរើសយកការងារជា ហេគឃ័រមានក្របសីលធម៌ “អ្នកអាចចាប់ផ្តើមដោយក្លាយខ្លួនជា អ្នកវិភាគសន្តិសុខព័ត៌មាន” ឬជា “អ្នកសរសេរកម្មវិធីកុំព្យូទ័រ” ជាមុនសិន។

ប្រភព៖ Secudemy.com

You might also like More from author