ការគំរាមគំហែង​តាម​ប្រព័ន្ធ​អ៊ីនធើណេត

(បច្ចេកវិទ្យា)៖ ការគំរាមគំហែងតាមប្រព័ន្ធអ៊ីនធើណេត គឺជាបញ្ហាមួយដែលកំពុងកើតឡើង ពិសេសក្នុងស្រទាប់សិស្សនិស្សត ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជាមធ្យោបាយ ដើម្បីគំរាម បរិហាកេរ្ដិ៍ ព្យាយាមធ្វើឲ្យបុគ្គលផ្សេងទៀតទទួលរងនូវការអាម៉ាស។ មធ្យោបាយដែលពួកគេប្រើប្រាស់មានដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ ឫ Tablet ដែលភ្ជាប់ជាមួយកម្មវិធីផ្ញើសារ អ៊ីម៉ែល បណ្ដាញសង្គម វេទិការលើអ៊ីធើណេត ឬបន្ទប់ពិភាក្សា (Chat rooms)។

សកម្មភាពគំរាមគំហែងតាមប្រព័ន្ធអ៊ីធើណេត (Cyber Bullying) មានលក្ខណៈអសីលធម៏ ជាឧទាហរណ៍ ការព្យាយាមផ្ញើសារអ៊ីម៉ែលក្នុងគោលបំណងចំអកឡកឡើយ ឬគំរាមគំហែងជនរកគ្រោះ។ លើសពីនេះទៀតសកម្មភាពគំរាមគំហែលខ្លះ មានលក្ខណៈស៊ីជម្រៅ ព្រោះជនល្មើសអាចលួចចូលដំណើរការគណនីបណ្ដាញសង្គម ឬអ៊ីម៉ែល បន្ទាប់មកធ្វើការបង្ហោះអត្ថបទ ឬរូបភាពបរិហារជនរងគ្រោះ នៅលើគណនីរបស់ជនរងគ្រោះផ្ទាល់តែម្ដង។

សកម្មភាពគំរាមគំហែងតាមប្រព័ន្ធអ៊ីនធើណែត (Cyber Bullying) ទំរង់ដូចជា៖

  1. ការបង្ហោះអត្ថបទ បង្កើតពាក្យចចាមអារ៉ាម មួលបង្កាច់កេរ្ដិ៍ជនរងគ្រោះ
  2. ការបង្ហោះរូបភាពអាសអាភាសរបស់ជនរងគ្រោះ នឹងការចែកចាយ
  3. ធ្វើការញុះញង់ បញ្ចុះបញ្ចូលក្រុមមនុស្សបរិហារជនរងគ្រោះ
  4. ការប្រើប្រាស់មេរោគចម្លងទៅកាន់បណ្ដាញសង្គម មិត្តភក្រ័្ដជនរងគ្រោះ ហើយបង្ហោះអត្ថបទដាក់សំពាធផ្លូវចិត្តលើជនរងគ្រោះ

មូលហេតុនៃបទល្មើសប្រភេទនេះ គឺភាគច្រើនកើតឡើងពីការច្រណែនឈ្នានីស ដើម្បីព្យាយាមធ្វើការរំខានផ្លូវចិត្តជនរងគ្រោះ ហើយពេលខ្លះសំពាធទាំងនោះ អាចធ្វើឲ្យជនរងគ្រោះបញ្ឈប់ការសិក្សា ចាកចេញពីបណ្ដាញសង្គម មិត្តភក្រ័្ដ ឬពេលខ្លះឈានទៅរកការសំលាប់ខ្លូនផងដែរ។ ករណីខាងលើជាបទល្មើស ដែលជនល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

តើធ្វើអ្វីខ្លះ ដើម្បីបង្ការបញ្ហាខាងលើ?

ឪពុកម្ដាយ មិត្តភក្រ័្ដ គឺជាបុគ្គលសំខាន់ក្នុងការទប់ស្កាត់បញ្ហាទាំងនេះ ដោយ៖

  1. ធ្វើការចំណាយពេលយកចិត្តទុកដាក់ និងតាមដានសកម្មភាព ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សកម្មភាពលើអ៊ីនធើណេតរបស់កូនៗ
  2. ត្រូវដឹងពីមនុស្ស ដែលកូនៗកំពុងទាក់ទង់តាមរយៈទូរស័ព្ទ ឬ សារ
  3. ប្រើប្រាស់ការកំនត់សន្តិសុខលើកម្មវិធីប្រើប្រាស់អ៊ីនធើណេត (Internet Security Software) ដើម្បីបិទដំណើរការគេហទំព័រអាក្រក់ៗ
  4. ធ្វើការអប់រំ និងនែនាំកូនៗឲ្យបានយល់ពី ការគំរាមគំហែងតាមប្រព័ន្ធអ៊ីនធើណេត (Cyber Bullying)
  5. ធ្វើជាទីព្រឹក្សារដល់កូនៗ នៅពេលពួកគេជួមបញ្ហាទាំងនោះ ឬនែនាំពូកគេឲ្យព្រឹក្សាជាមួយសាស្រ្ដាចារ្យ មិត្តភក្រ័្ដ ឬមនុស្សដែលខ្លួនទុកចិត្ត នៅពេលជួបបញ្ហាខាងលើ ដើម្បីផ្ដល់យោបល់ដោះស្រាយ៕

You might also like More from author