តើអ្វី​ទៅ​ជា Spyware?

(បច្ចេកវិទ្យា)៖ អ្វីទៅជា Spyware?

លក្ខណៈទូទៅ

Spyware គឺជាកម្មវិធីមួយ ដែលមានជំនួយក្នុងការប្រមូលព័ត៌មានអំពីមនុស្សម្នាក់ ឬអង្គការ ដោយមិនឲ្យពួកគេមានការដឹងខ្លួន ហើយវាអាចផ្ញើព័ត៌មានទាំងនោះទៅអ្នកផ្សេងទៀត ដោយគ្មានការយល់ព្រមពីអ្នក ឬត្រួតពិនិត្យលើកុំព្យួទ័រអ្នក ដោយមិនឲ្យអ្នកដឹងឡើយ។ Spyware គឺត្រូវបានគេចែកចេញជាបួនប្រភេទ៖ System Monitors, Trojans , Adware និង Tracking Cookies។

Spyware ភាគច្រើន គឺត្រូវបានគេប្រើសម្រាប់គោលបំណងដូចជា ការតាមដាន និងការរក្សាទុកសកម្មភាពអ្នកប្រើប្រាស់អិុនធឺណិត និងបម្រើការផ្សាយពាណិជ្ជកម្ម ដែលផុសឡើង (pop-up) នៅលើកុំព្យូទ័រអ្នកប្រើប្រាស់។

ហានិភ័យ និងការគំរាមគំហែង

Spyware អាចប្រមូលស្ទើរតែគ្រប់ប្រភេទនៃទិន្នន័យទាំងអស់ រួមទាំងពត៌មានផ្ទាល់ខ្លួន ដូចជាទម្លាប់នៃការចូលមើលអិុនធឺណិត ការ Log ចូល របស់អ្នកប្រើប្រាស់ និងព័ត៌មានគណនីធនាគារ ឬគណនីឥណទាន។ ⁣Spyware ក៍អាចជ្រៀតជ្រែងទៅលើ ការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដោយតំឡើងនូវកម្មវិធីបន្ថែម ឬក៍បង្វែរនូវវិបសាយ (redirect Web browsers)។

Spyware ខ្លះអាចផ្លាស់ប្តូរការកំណត់កុំព្យូទ័រ ដែលអាចមានលទ្ធផល ធ្វើអោយល្បឿនការតភ្ជាប់អិុនធឺណិតយឺត ការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាត នៅក្នុងការកំណត់របស់ Browers ឬការផ្លាស់ប្តូរទៅការកំណត់កម្មវិធី (software setting)។

យុទ្ធសាស្ត្រក្នុងការទប់ស្កាត់

– ប្រើកម្មវិធីប្រឆាំងនឹង spyware (Anti-spyware)
– ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្វី ដែលអ្នកទាញយកចូលទៅក្នុងកុំព្យូទ័រ
– អានកិច្ចព្រមព្រៀងអាជ្ញាបណ្ណ
– ប្រុងប្រយ័ត្ននៃការចុចទៅលើការផ្សាយពាណិជ្ជកម្ម
– ធ្វើបច្ចុប្បន្នកម្ម (Update) កម្មវិធី Internet Browsers របស់អ្នក
– ធ្វើការស្កេនកុំព្យូទ័ររបស់អ្នកអោយទៀងទាត់

ប្រភព៖ Secudemy.com

You might also like More from author